ថ្ងៃនេះអ្នកញញឹមនៅ ទីក្រុងលីជាំងបង្ហាញស្នាមញញឹមដ៏ស្អាតជាងគេដើម្បីទទួល ទិវាស្នាមញញឹមពិភពលោក

2018-05-08 16:22:38 |ប្រភព:云南网

  ថ្ងៃទី៦ ខែឧសភា  សល់ពីរថ្ងៃទៀតគឺជាទិវាស្នាមញញឹមពិភពលោក  តំបន់​ទេសចរណ៍​សេចក្តីស្នេហាក្រុងលីជាំង(Lijiang)បានប្រារព្ធសកម្មភាពបង្ហាញស្នាមញញឹម​ដើម្បីទទួលទិវា​ស្នាម​ញញឹមពិភពលោក។

  នៅកន្លែងប្រារព្ធកម្មវិធី  ភ្ញៀវទេសចរណ៍រាប់ពាន់នាក់ស្លៀកសម្លៀកបំពាក់ជនជាតិភាគតិច ចេញដំណើរតាមក្រុមសេះដឹកតែ  ហើយចូលរួមក្នុងការសម្តែងនៃជនជាតិភាគតិច​នីមួយៗ​តាមផ្លូវបុរាណក្រុមសេះដឹកតែ​។  ហាក់ដូចជាបានត្រឡប់ទៅផ្លូវបុរាណនៃក្រុមសេះ​ដឹកតែកាលពីរាប់ពាន់ឆ្នាំមុននិងទទួលយកនូវបទពិសោធន៍ក្នុងការធ្វើជាជនជាតិភាគតិច​ក្នុងរយៈពេលមួយថ្ងៃ  ហើយថតរូបអនុស្ស​វរីយ៍ដើម្បីបង្ហាញពីស្នាមញញឹមដ៏ស្រស់ស្អាត។

  នៅថ្ងៃនោះផងដែរ  តំបន់ទេសចរណ៍សេចក្តីស្នេហាក្រុងលីជាំង បានធ្វើការសម្ពោធកម្មវិធី “ខ្ញុំត្រឡប់ទៅផ្លូវបុរាណនៃក្រុមសេះដឹកតែវិញ”។  ក្រៅពីនេះ  តំបន់ទេសចរណ៍នេះបានផ្តល់សម្លៀក​បំពាក់រាប់​ម៉ឺនសម្រាប់ឱ្យភ្ញៀវទេសចរណ៍  ភ្ញៀវទេសចរណ៍នីមួយៗផ្លាស់សំលៀកបំពាក់​រួច​ហើយនឹងទទួលបានសំបុត្រមួយដើម្បីទៅសាកល្បងខ្សែ​ចេញដំណើរពិសេស​ក្នុងតំបន់​ទេសចរណ៍។  យោងតាមដំណឹងបានឲ្យ​ដឹងថា  សកម្មភាពនេះនឹងបន្តធ្វើដល់ ថ្ងៃទី៣១ ខែតុលា។

អ្នកនិពន្ធ៖ លីហ្សា