សាលាក្នុងភ្នំធំៗ ជាអង្រឹងទទួលវប្បធម៌ទុងប៉ា

2018-05-11 15:47:40 |ប្រភព:新华网

  នៅឆ្នាំ២០០៩  លោក ហឺគុយសេង (He Guisheng)ត្រូវបានគេ​វាយតម្លៃ​ថាជាអ្នកទទួលកេរ្តិ៍ដំណែលវប្បធម៌អរូបិយថ្នាក់ក្រុង។  គាត់ធំធាត់នៅក្នុងភូមិដ្ឋាន​ដែលមានវប្បធម៌ជនជាតិណាស៊ីដ៏ក្រាស់ក្រែល  តាំងពីតូច គាត់បានចាប់ផ្តើមរៀន​សរសេរ​អក្សរទុងប៉ា  និងសូត្រធម៌ទុងប៉ា។
  ក្រោយពី លោក ហឺគុយសេងពេញវ័យ  លោកបានចេះចាំ​សៀវភៅ​ល្បីឈ្មោះទុងប៉ាជាង ២០ក្បាល ដោយចំណាយរយៈពេលតែ៣ឆ្នាំ។  គាត់មាន បំណងមួយគឺកសាងសាលាមួយដើម្បីបង្រៀនវប្បធម៌ទុងប៉ា។(“ទុងប៉ា”ជាឈ្មោះ​នៃ​បុគ្គលិកខាងសាសនាប្រពៃណីជនជាតិណាស៊ី មានន័យថា“អ្នកប្រាជ្ញ”)

  នាខែមេសា ឆ្នាំ២០១៤ លោក ហឺគុយសេង បានចាប់ផ្តើមប្រមូលកូនសិស្ស​បង្រៀន​វប្បធម៌ទុងប៉ានៅក្នុងផ្ទះ  តាមលក្ខខណ្ឌពេលនោះ  ពេលថ្ងៃត្រូវធ្វើការងារកសិកម្ម  ពេល​យប់​ទើបអាចបងៀនបាននៅក្បែរចង្ក្រាន។

  ក្រោយពីសាលាបានកសាងឡើងនៅឆ្នាំ២០១៥  វិធីសាស្ដ្របង្រៀនបានពីការបង្រៀននៅក្បែរចង្ក្រានបានក្លាយទៅជាការបង្រៀននៅ​ក្នុង​សាលា។  សាលាបានបណ្តុះបណ្តាល“ទុងប៉ា”ដល់ក្មេងៗមួយចំនួននិងមួយចំនួនទៀត​តាមរយៈភាពខិតខំប្រឹងប្រែងនៃលោក។

  លោក ហឺគុយសេងបាននិយាយថា  ក្នុងរយៈ៥ ឆ្នាំខាងមុខនេះ ខ្ញុំសង្ឈឹមថាអាចជំរុញ​ឱ្យវប្បធម៌ទុងប៉ាចូលម៉ោងរៀននៃបឋមសិក្សានិងអនុវិទ្យល័យ។  ធ្វើការងារបណ្តុះបណ្តាលមូលដ្ឋានទទួលគំនូរទុងប៉ាឱ្យបានល្អ  ហើយណ្តុះបណ្តាលធនធានមនុស្សមួយចំនួន​ដែលចេះធ្វើគំនូរទុងប៉ាជាប្រពៃណីជនជាតិណាស៊ី ឱ្យកេរ្តិ៍ដំណែលវប្បធម៌អរូបិយថ្នាក់ជាតិ​នេះបានបន្តដល់មនុស្សជំនាន់ក្រោយ៕

អ្នកនិពន្ធ៖ លីហ្សា