តោះ! ទៅឆ្នេរបឹង ហ្វូសៀន មើលល្ខោន ណូ

2018-05-11 17:17:44 |ប្រភព:云南网

  នាថ្ងៃទី៩ ខែឧសភា  ពិធីបុណ្យ លីសៀ លើកទី២៩ និង ពិធីបុណ្យ​វប្បធម៌ល្ខោន ណូ លើកទី៤ បានបើកសម្ពោធនៅឆ្នេរបឹងហ្វូសៀន(Fuxian)ស្រុក ឈេងជាំង (Chengjiang)ខេត្តយូណាន។ ពិធីបុណ្យលីសៀលើកនេះនឹងបន្តធ្វើដល់ថ្ងៃទី១១ ខែឧសភា  ដែលប៉ាន់ស្មានថា នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍មកពីខេត្តយូណាននិងខេត្តដទៃជិតរាប់​ម៉ឺននាក់។ 

  ពិធីបុណ្យវប្បធម៌លើកនេះ  នឹងធ្វើការសម្តែងនៅលើឆាកនៃកេរ្តិ៍ដំណែលអរូបិយថ្នាក់ជាតិគឺ ល្ខោន ណូ  ក្រៅពីអាចនឹងជំរុញអាជីវកម្មទេសចរណ៍វប្បធម៌អេកូឲ្យមានការ​រីកចម្រើន​ដោយការផ្លាស់ប្តូរទម្រង់  ហើយក៏ធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់​ពីល្ខោនបែបនេះ​ដែល​កម្រនឹងរកបាន និងប្រកបដោយលក្ខណៈពិសេសផងដែរ។

  បុណ្យលីសៀជាបុណ្យប្រពៃណីនៃស្រុក ឈេងជាំង  បុណ្យនេះប្រារព្ធនៅថ្ងៃលីសៀ(ថ្ងៃលីសៀជាថ្ងៃចាប់ផ្តើមចូលរដូវក្តៅ)រាល់ឆ្នាំដោយចំណាយរយៈពេលបីថ្ងៃ។

  បុណ្យលីសៀជាបុណ្យប្រពៃណីនៃស្រុក ឈេងជាំង  បុណ្យនេះប្រារព្ធនៅថ្ងៃលីសៀ(ថ្ងៃលីសៀជាថ្ងៃចាប់ផ្តើមចូលរដូវក្តៅ)រាល់ឆ្នាំដោយចំណាយរយៈពេលបីថ្ងៃ។  តាមគេ​និយាយតៗគ្នាបានឲ្យដឹងថា  នៅក្បែរទន្លេ ស៊ីឡូថាន មានភូមិមួយ  ក្នុងភូមិនេះមាននារី​ដ៏​ស្រស់ស្អាត​ម្នាក់បានរៀបការជាមួយស្តេចនាគស៊ីឡូថាន   តែគាត់មិនភ្លេចគុណ​ចំពោះការ​ចិញ្ចឹមគាត់ឲ្យ​ធំធាត់នៃទឹកដីនិងអ្នកស្រុកទេ។  ហេតុនេះហើយបានជា  នៅពេលក្សត់ភ្លៀងអ្នកស្រុកនឹងទៅទន្លេស៊ីឡូថានធ្វើការបួងសួង គាត់នឹងសុំស្តេចនាគបង្អុរភ្លៀងដើម្បីស្រោចស្រ​ដីស្រែឱ្យកសិករអាចដាំសំណាបតាមពេលកំណត់។  ក្រោយមក ក៏បានក្លាយទៅជា​បុណ្យ​លីសៀ​​ដែលធ្វើការប្រារព្ធជារៀលរាល់ឆ្នាំ។

អ្នកនិពន្ធ ៖ លីហ្សា