ប្រពៃណីទំនៀមទំលាប់អាពាហ៍ពិពាហ៍ជនជាតិតៃ

2018-05-15 18:04:29 |ប្រភព:

  ជនជាតិភាគតិចនៃខេត្តយូណានមានទំនៀបទំលាបអាពាហ៍ពិពាហ៍ខុសពីគ្នា ដោយសារស្ថានភាពរស់នៅនិងអត្ថន័យវប្បធម៌ខុសពីគ្នា។  ទោះបីជាប្រពៃណីទំនៀបទំលាប់អាពាហ៍ខុសគ្នា  តែធាតុពិតអាពាហ៍ពិពាហ៍ក៏មានលក្ខណៈដូចគ្នាផងដែរ  គឺ  សេចក្តីស្នេហាភារៈកិច្ចនិងភាពស្មោះត្រង់។  យើងអាចស្វែងយល់ពីកម្លាំងទាក់ទាញនៃវប្បធម៌គ្រប់បែបយ៉ាងបានក្នុងទំនៀបទំលាបអាពាហ៍នៃជនជាតិនាៗ។

  នៅភ្នំជេញមៃតទីក្រុង ភូអឺ(Puer)បុរសនិងនារីយុវជនជនជាតិតៃ(Dai)  មានសេរីភាពក្នុងការស្រឡាញ់គ្នា  ក៏ប៉ុន្តែមិនអាចស្រឡាញ់គ្នានៅកន្លែងសាធារណៈបានទេ។  ជាធម្មតា  ដល់យប់ជ្រៅហើយគ្មានមនុស្សនោះ  បរុសមកក្បែរចង្ក្រាននៃផ្ទះនារីដោយស្ងាត់ស្ងៀមដើម្បីណាត់ជួបគ្នា។

  ថ្ងៃទី ១៤ ខែ វិច្ឆិកាឆ្នាំ ២០១២  លោកស្រីជនជាតិតៃ យូចាងមិញ(YUZHANGMEN)បានរៀបការ។  ក្រៅពីមិនបានឆ្លងកាត់ “ការនិយាយគ្នានៅក្បែរចង្ក្រាន” ដូចជំនាន់ឱពុកនិងម្តាយ ពិធីអាពាហ៍ពិពាហ៍របស់គាត់សុទ្ធតែរៀបចំតាមទំនៀមទំលាប់ប្រពៃណីជនជាតិតៃ។មុនពេលប្រារព្ធពិធីអាពាហ៍ពិពាហ៍មួយថ្ងៃ  គ្រួសារបុរសនិងនារីភាគីទាំងពីរសុទ្ធតែត្រូវយកសត្វមាន់មួយក្បាល(គ្រួសារបុរសរើសយកមាន់ញី  គ្រួសារនារីរើសយកមាន់ញី )  ស្រាកន្លះនាឡិ  អង្ករមួយចាន  ស្រូវមួយចាន  ក្រមួន៤គូ  សាច់ជ្រូក ១ខាំ(សាច់ជ្រូកត្រូវយកផ្នែកទាំង៩ពីសត្វជ្រូក)ធ្វើជាអំណោយ  ហើយយកទៅឱ្យព្រះសង្សឧទ្ទិសដល់ភូមិដ្ឋាន ដើម្បីបួនសួនទេវតាជូនពរដល់អាពារអាពាហ៍ពិពាហ៍របស់គេប្រកបដោយសុភមង្គលនិងទទួលបានភាពសប្បាយរីករាយ។ 

 

  ដល់ពេលព្រឹកនាថ្ងៃរៀបចំពិធីអាពាហ៍ពិពាហ៍ គ្រួសារខាងប្រុសត្រូវអញ្ជើញបុរសក្មេងៗចំនួនរាប់សិបនាក់ទៅគ្រួសារនារីដើម្បីជូនបណ្តាក  ទន្ទឹមនិងនេះ  អញ្ជើញមេភូមិនិងមនុស្សចាស់ប៉ុន្មានរូបទៅផ្ទះស្រីដើម្បីធ្វើជាសាក្សីនៃពិធីអាពាហ៍ពិពាហ៍។  ហើយមនុស្សចាស់ធ្វើជាប្រធាន ក្នុងពិធីចងខ្សែជូន   កូនក្រមុំនិងកូនកំលោះដោយលុតជង្គង់នៅមុខមាតាបិតារបស់កូនក្រមុំ   ដើម្បីទទួលប្រសិទិ្ធពរពីមនុស្សចាស់ គឺ ការចងខ្សែជូន។

 

  តាមគំនិតនៃជនជាតិតៃ  ក្រោយពីបានចងខ្សែរួច  ទើបបញ្ជាក់ថា  កូនក្រមុំនិងកូនកំលោះទាំងពីរបានធ្វើជាស្វាមីភរិយាជាផ្លូវការ។  “ចំពោះការចងខ្សែ   គឺហាក់ដូចជាទទួលសំបុត្រអាពាហ៍ពិពាហ៍នៅអាជ្ញាធរឃុំសង្កាត់”។ លោកស្រី យូចាងមិញ បាននិយាយថាការយកចិត្តទុកដាក់នៃប្រជាជនតៃសម្រាប់ការចងខ្សែ  មិនអន់ជាងការទៅបួនសួននៅកណ្តាលភូមិដ្ឋាននិងព្រះវិហារ។

  ខ្សែពណ៌សដែលចងនៅលើដៃនៃកូនក្រមុំនិងកូនកំលោះក្នុងថ្ងៃអាពាហ៍ពិពាហ៍  នឹងត្រូវបានគេដកចេញក្រោយថ្ងៃពិធីអាពាហ៍ពិពាហ៍៣ដល់៧ថ្ងៃ។

អ្នកនិពន្ធ៖ លីហ្សា