“ការប្រកួតប្រជែង“រត់ប្រណាំង១០ គីឡូម៉ែត្រតាមប្រទេសចិនដោយសប្បាយរីករាយ” នៅទីក្រុងគុនមីញ

2018-05-21 18:00:13 |ប្រភព:云南网

  នាព្រឹកថ្ងៃទី២០ ខែឧសភា  “ការប្រកួតប្រជែង រត់ប្រណាំង១០គីឡូម៉ែត្រតាមប្រទេសចិនដោយសប្បាយរីករាយ”ឆ្នាំ២០១៨  នៅទីក្រុងគុនមីញ(Kunming)បានបាញ់កាំភ្លើងនិងចាប់ផ្តើមរត់ជាផ្លូវការ អ្នករត់ចំនួនជាង២០០០នាក់បានចេញដំណើរពីសួនពិព័រណ៍ពិភពលោកគុនមីញ។

  ទីកន្លែងប្រកួតប្រជែងលើកនេះគឺ សួនពិព័រណ៍ពិភពលោកគុនមីញដែលមានទំហំដី ២១៨ហិចតា  អត្រាគ្របដណ្តប់នៃរុក្ខជាតិមានដល់ ៧៦.៧%  ជាសួនអន្តរជាតិធំជាងគេក្នុងអាស៊ីអាគ្នេយ៍នៅពេលបច្ចុប្ប្នននេះ។    នៅទីនេះ  អ្នករត់អាចរត់ដោយសប្បាយរីករាយតាមផ្លូវរត់ដែលបានក្រាលដោយផ្កា។

  ដើម្បីធានាអារម្មណ៍ល្អចំពោះការចូលរួមការប្រកួតប្រជែងលើកនេះរបស់អ្នកចូលរួមប្រកួត  ភាគីរៀបចំបានយកចិត្តទុកដាក់ខាងសេវាកម្ម  ដូចជា ទីមួយ  អ្នករត់ម្នាក់ៗអាចទទួលរយៈពេលរត់ដោយទៀងទាត់ពីបន្ទះឈីប(Chip)ដោយប្រើបានតែម្តង   ទីពីរប្រព័ន្ធសុខាភិបាលយ៉ាងល្អប្រសើរបានផ្តល់ការធានានិងថែរក្សាយ៉ាងខ្លាំងលើគ្រប់វិស័យសម្រាប់ការការពារជិវិតនៃអ្នករត់  ទីបី  តាមផ្លូវរត់បានរៀបចំស្ថានីយ៍តន្ត្រី DJដើម្បីគាំទ្រដល់អ្នករត់។

  ក្រៅពីនេះ  អ្នកសារព័ត៌មានទទួលដំណឹងថា  ឆ្នាំនេះជាខួបលើកទី១០ដែលទីក្រុងប៉េកាំងបានប្រារព្ធកម្មវិធីកីឡាអូឡាំពិក   ហើយភាគីរៀបចំបានអញ្ចើញជាកិតិ្តយសពីអ្នកកាន់ភ្លើងជនជាតិភាគតិចនៅអូឡាំពិកធ្វើជាអ្នកនាំរត់ក្នុងការប្រកួតប្រជែងនេះ។

 

  អ្នករត់មានឱកាសអាចទទួលបានរហស្សនាមជា“វិរៈបុរសរីករាយ” អ្នកទទួលខុសត្រូវនៃភាគីរៀបចំបាននិយាយថា “ ‘វិរៈបុរសរីករាយ’ បានក្លាយទៅជានិមិត្តរូបនិងគោលដៅនៃអ្នលរត់ទូទាំងប្រទេសចិន  គេជាអ្នករត់យ៉ាងហ្មត់ចត់  ក៏ជាអ្នកផ្តល់យោបល់ក្នុងវិស័យរត់ប្រណាំងផងដែរ។  អ្នករត់ជាច្រើនបានហ្វឹកហាត់ដើម្បីទទួលបានរហស្សនាមជា ‘វិរៈបុរសរីករាយ’ ហើយទៅតំបន់នានានៃប្រទេសចិនដើម្បីចូលរួមការប្រកួតប្រជែង‘ការរត់តាមប្រទេសចិនដោយសប្បាយរីករាយ’៕”

អ្នកសារព័ត៌មាន៖  ចៅកាង (ZHAOGANG)

អ្នកនិពន្ធ៖ លីហ្សា