លីចាង ទីក្រុងដ៏ស្រស់ស្អាត

2018-05-22 16:36:48 |ប្រភព:云南网

  ទីកន្លែងនេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត  ក៏មានវប្បធម៌ជនជាតិដ៏ក្រាស់ក្រែលនិងទំនៀមទំលាប់ជនជាតិ ឆើតឆាយ  កន្លែងនេះគឺជាទីក្រុងលីចាង(Lijiang)ជាតំបន់​ទេសចរណ៍ដែលមានកម្លាំងទាក់ទាញពិសេសនិងល្បីឈ្មោះនៅលើទូទាំងពិភពលោក។

  ក្នុងទីក្រុងលីចាងបុរាណ  មានក្រុមបម្រើកងជីវពលនារីមួយក្រុម  ពួកគេស្លៀកពាក់​សំលៀក​បំពាក់នារីជាប្រពៃណីនៃជនជាតិណាស៊ី(Naxi)យាមល្បាតក្នុងទីក្រុងបុរាណនេះ  ដើម្បីថែរក្សាសណ្តាប់ធ្នាប់និងបរិស្ថានគយគន់នៃតំបន់ទេសចរណ៍  ហើយត្រួតពិនិត្យ​និង​ដោះស្រាយគ្រោះថ្នាក់ទៅលើសុវត្ថិភាពក្នុងតំបន់ទេសចរណ៍បន្ថែមទៀត។

  ឥឡូវនេះ ទីក្រុងលីចាងអំពាវនាវ“ការធ្វើទេសចរណ៍វៃឆ្លាត”គឺ យកទូរស័ព្ទបើកកម្មវិធី WeChat ស្វែងរកកូនកម្មវិធី “ការធ្វើទេសចរណ៍នៅខេត្តយូណាន” អាចមើលការផ្សាយផ្ទាល់​នៃតំបន់ទេសចរណ៍​និងមើលការសម្តែងទំនៀមទំលាប់  អាចស្តាប់បកប្រែជាភាសាចិន​និង​អង់គ្លេស  ក្រៅពីនេះ  អាចឆែកមើលបន្ទប់ទឹកនៅជុំវិញខ្លួនហើយអាចដឹងថាមាន​ប៉ុន្មាននាក់​កំពុងតែប្រើទៀតផង។

  នៅទីក្រុងលីចាង  វប្បធម៌ណាស៊ីបុរាណដូចជាត្បូងភ្លឺចិញ្ចាចមួយ​បានបញ្ចេញពន្លឺដល់ផ្លូវ​រីក​ចម្រើន​នៃទេសចរណ៍ លីចាង។  ក្នុងទីក្រុងមានទីកន្លែងបង្ហាញនិងពិសោធន៍ខាងវប្បធម៌ចំនួន ១៥ បានបង្ហាញនិងទទួលវប្បធម៌បន្តនៃប្រពៃណីជនជាតិណាស៊ីផ្នែកខុសៗគ្នា  ក្នុងកន្លែង​ទាំងអស់នេះ  មន្ទីរពិសោធន៍គំនូរនិងអក្សរបុរាណ Hieroglyphicណាស៊ី ជាកន្លែងតំណាង  ស្នាដៃសិល្បៈបង្ហាញមាន អក្សរទុងប៉ាគំនូរទុងប៉ា  សិល្បៈចម្លាក់ឈើទុងប៉ា  គ្រឿងប៉ាក់ទុងប៉ា ជាដើម។(“ទុងប៉ា”ជាឈ្មោះ​នៃ​បុគ្គលិកខាងសាសនាប្រពៃណីជនជាតិណាស៊ី មានន័យ​ថា​“អ្នកប្រាជ្ញ”)

 

អ្នកនិពន្ធ៖ ជូ ឈេងយាន(ZHUQINGRAN)

អ្នកនិពន្ធ៖ លីហ្សា