មន្ទីរសំណាកឈើនៅសាកលវិទ្យា ល័យព្រៃឈើនិរតី

2018-05-24 15:53:40 |ប្រភព:ដេលីយូណាន

  ខេត្តយូណានត្រូវបានគេដាក់រហស្សនាមថាជា  “នគររុក្ខជាតិ”និង “នគរសត្វ”។  នៅថ្ងៃ​ទី​២២​ខែឧសភា  គឺជាទិវាពហុជីវៈអន្តរជាតិ  អ្នកសារព័ត៌មានមានកិត្តិយសបានទៅដល់​មន្ទីរ​សំណាកឈើនៅសកលវិទ្យល័យព្រៃឈើនិរតី។

  ក្នុងមន្ទីរនេះ  មានសំណាកឈើជាច្រើន  បានណែនាំអំពីផលប្រយោជន៍នៃឈើនានា  ដែលមានឈើប្រើប្រាស់ខាងឧស្សហកម្មរ៉ែ  ស្ថាបនា  ឈើធ្វើក្រដាស  ទេសចរណ៍  និង​ឈើ​សម្រាប់ប្រើក្នុងការការពារជាតិជាដើម។  ឈើមានតម្លៃខ្លះទៀតយើងអាចស្កេនកូដលើ​កំណាត់​ឈើដោយទូរស័ព្ទក្នុងការឆែកមើលការណែនាំលំអិតបាន។  ក្រៅពីនេះ  មានឈើជាច្រើន​ដែល​គេរៀបចំនិងរក្សាទុកនៅក្នុងទូហាក់ដូចជាសៀវភៅ  ហើយមានលេខរៀងដើម្បី​ងាយស្រួល​ឆែកមើល។

  យោងតាមការណែនាំបានឱ្យដឹងថា  មន្ទីរសំណាកឈើនៅសាកលវិទ្យាល័យព្រៃឈើ​និរតី​បានបង្កើតឡើងនៅឆ្នាំ១៩៦០  ដែលមានសំណាកឈើទី១ចំនួនជាង ៣០ប្រភេទ ។  តែបច្ចុប្បន្ន​  មន្ទីរសំណាកបានរៀបចំត្រួតពិនិត្យរក្សាទុកដល់ជាង២០០០ មុខ  ភាគច្រើនបានប្រមូលពីតំបន់ព្រៃឈើនានានៃខេត្តយូណាន  ហើយបានបង្ហាញដោយពេញលេញ​នូវលក្ខណៈ​ពហុនៃព្រៃឈើនិងលក្ខណៈស្មុគស្មាញនៃប្រភេទដើមឈើ  ដែលមានអត្ថន័យសំខាន់​ក្នុងមន្ទីរ​ខេត្តយូណាន។

អ្នកសារព័តមាន៖ ចាងធុង (ZhANGTONG)

អ្នកនិពន្ធ៖ លីហ្សា