បុណ្យទេសចរណ៍វប្បធម៌ Hulusi អន្តរជាតិលាំងហឺ-ចិនឆ្នាំ២០១៨ នឹងបើកដំណើរការ

2018-05-25 17:42:01 |ប្រភព:云桥网

  បុណ្យទេសចរណ៍វប្បធម៌ Hulisi  អន្តរជាតិលាំងហឺ-ចិនឆ្នាំ២០១៨នឹងប្រារព្ធនៅនៅស្រុកលាំងហឺ(Lianghe)  ខេត្តយូណាន(Yunnan)នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។  នៅពេលនោះផងដែរ  អ្នកសម្តែង Hulus iជំនាញៗនិង អ្នកសម្តែង Hulusiដ៏ល្បីឈ្មោះសុទ្ធតែមកជួបជុំគ្នានៅស្រុកកំណើតHulusi​។  ហើយការប្រកួតប្រជែង Hulusiក៏បានប្រារព្ធជាមួយគ្នានោះផងដែរ។ (Hulusi:ជាឧបករណ៍តន្ត្រីមួយដែលផ្សុំឡើងពីឃ្លោកនិងខ្លុយ)

  ស្រុកលាំងហឺជាទីតាំងប្រភពនៃវប្បធម៌ Hulusi  ក៏ជាកន្លែងបង្កើតតន្ត្រី Hulusiដ៏ល្បីឈ្មោះផងដែរ។  យោងតាមដំណឺងបានឱ្យដឹងថា  ការប្រកួតប្រជែង Hulusiលាំងហឺ បានប្រារព្ធបីលើកមកហើយ  ការប្រកួតប្រជែងលើកនេះ  អ្នកស្រឡាញ់ Hulusi ក្នុងឬក្រៅប្រទេសចិនសុទ្ធតែអាចចុះឈ្មោះចូលរួមបាន  ហើយមានរង្វាន់ជាទឹកប្រាក់សរុបជាង ២៥០ ពាន់យ័ន។

 

    ក្នុងអំឡុងពេលបុណ្យទេសចរណ៍វប្បធម៌  មានសកម្មភាពផ្សេងៗដ៏អស្ចារ្យ  ក៏ប្រារព្ធនៅស្រុក លាំងហឺ ផងដែរ  រួមទាំង៖ ការប្រកួតប្រជែងធ្វើសិប្បកម្មឃ្លោកនិងពិព័រណ៍សិប្បកម្មឃ្លោកនៃប្រទេសចិន  ពិព័រណ៍ចង្កៀនឃ្លោក  ការពិសាម្ហូបឆ្ងាញ់លាំងហឹ  និងពិព័រណ៍ពាណិជ្ជកម្មផលិតផលកសិកម្មពិសេសជាដើម។   ក្រៅពីនេះ  នឹងមានការរៀបចំអ្នកស្រឡាញ់ Hulusi និងអ្នកស្រឡាញ់ទេសចរណ៍ទៅទស្សនាផ្ទះចាស់ GENDEQUANនៅភូមិ បាំងកៃ(Banggai)ព្រមទាំងការបង្ហាញបច្ចេកទេសធ្វើ Hulusi   ហើយចូលរួមការប្រកួតប្រជែងចាប់ត្រី  រាំរបាំ កាយ៉ាង (Gayang)និងការពិសោធន៍មើលការរស់នៅក្នុងភូមិទៀតផង។

 

  តាមគណៈកម្មាធិការរៀបចំណែនាំបានឱុ្យដឹងថា  រយៈពេលចុះឈ្មោះនៃការប្រកួតប្រជែង Hulusiលើកនេះ គឺចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ ថ្ងៃទី ៣០ ខែ កក្កដា។  អ្នកប្រកួតប្រជែងអាចចុះឈ្មោះអាចតាមរយៈអ៊ីនធើណិត  Wechat  Messenger  ទូរស័ព្ទ និង E-mail ជាដើម។  លេខទូរស័ព្ទសាកសួរព័ត៌មាន៖ ០៦៩២—៦១៦១២៣៣   ឬចូលទៅកាន់www.hlszxw.com  ដើម្បីឆែកមើល។

អ្នកសារព័ត៌មាន៖ ដិន ស៊ីនយី (Dingxingyi)

រូបថតផ្តល់ដោយ  អជ្ញាធរឃោសនានៃគណៈកម្មាធិការស្រុកលាំងហឺ

អ្នកនិពន្ធ៖ លីហ្សា