ជនជាតិហានីខេត្តយូណាន“បើកទ្វារសំណាប”ដើម្បីដាស់ឱ្យដីស្រែជណ្តើរភ្ញាក់ឡើងវិញ

2018-06-04 17:24:44 |ប្រភព:云南网

  ពិធី“បើកទ្វារសំណាប”ជាពិធីពិសេសម្យ៉ាងក្នុងវប្បធម៌ដាំដុះស្រូវ  ក៏ជាសកម្មភាពសែនយ៉ាងឱឡារិកមួយផងដែរមុនពេលដាំសំណាប។  ភាសាហានីហៅថា  “ខាំងអឺផរ”  គឺមានន័យថា“សេចក្តីសប្បាយរីករាយក្នុងពិធីបុណ្យ”។

  ភ្ជួររាស់ស្រែ។  តាមអារម្មណ៍ជនជាតិហានីបានយល់ដឹងថា  សត្វគោមិនចេះនិយាយភាសាទេ  ប៉ុន្តែចេះស្តាប់ភាសាមនុស្សបាន។ សត្វគោបានក្លាយទៅជាដៃគូជិតស្និទ្ធជាងគេក្នុងប្រវត្តិនៃការធ្វើស្រែជាងរាប់ពាន់ឆ្នាំ។

  ចបកាប់ក្នុងដៃនៃជនជាតិហានី  ត្រូវបានបង្កើតឡើងក្នុងពេលតែមួយឬមុនជាងដីស្រែជណ្តើរ ។ ពិធី“បើកទ្វារសំណាប”ជាការងាសំខាន់ជាងគេសម្រាប់កសិករផលិតស្រូវក្នុងមួយឆ្នាំ។  ក្រៅពីកសិករធ្វើការនៅកន្លែងឆ្ងាយៗ  កសិករនៅកន្លែងជិតៗសុទ្ធតែត្រូវត្រឡប់មកដល់ស្រុកកំណើតវិញ  ដើម្បីចូលរួមពិធី“បើកទ្វារសំណាប”។  គេនឹងបួងសួងថា  ចូលឆ្នាំថ្មីផ្ទះចាស់និងផ្ទះថ្មីសុទ្ធតែល្អប្រសើរ។  ពួកគេបានដឹងថា  ទោះបីជាដើរចេញទៅកន្លែងឆ្ងាយយ៉ាងណា  ឬសនៅតែនៅកន្លែងដដែល។

 

  ស្ត្រី យីឆឹក(ជនជាតយីឆឹកជាស្រឡាយនៃជនជាហានី)ដែលស្លៀកពាក់ស្អាតៗដើរតាមដីស្រែជណ្តើរ។  ដល់ថ្ងៃ“បើកទ្វារសំណាប”ពួកគេនឹងរកសម្លៀកបំពាក់ដ៏ស្អាតជាងគេ  ពាក់គ្រឿងអលង្ការប្រាក់មានតម្លៃជាងគេ  ហាក់ដូចជាទៅចូលសកម្មភាពទំនាក់ទំនងក្នុងសង្គមថ្នាក់ខ្ពស់ផងដែរ។

  នេះជាម្ហូបសែនដែលរៀបចំដោយលោក ឈាន ស៊ីហូវ(QIANSIHOU)ម៉ូភី(ជាមនុស្សចាស់ដែលសម្បូរចំណេះវិជ្ជានិងត្រូវបានគេគោរព)។

  លោក ឈាន ស៊ីហូវ ប្រើសូណាមួយ(ឧបករណ៍តន្ត្រីម៉្យាង)ទៅស្រែផ្លុំ“តន្ត្រីបើកសំណាប”  ជនជាតិហានីហៅ សូណាជា“ឆឹកចាន”គឺមានន័យថា  សម្លេងឱ្យដាំដុះស្រែ។  សម្លេងនេះបានប្រាប់មុនស្សថា  ដល់ពេលវេលាដាំសំណាបហើយ  ក៏មានន័យ  សម្រាប់ដាស់ឱ្យដីស្រែជណ្តើរភ្ញាក់ឡើងវិញផងដែរ។

  តាមធម្មតា  ដីស្រែដាំស្រូវនៅឆ្ងាយពីភូមិដ្ឋាន  ដូច្នេះ  បាយថ្ងៃត្រង់គេបរិភោគនៅដីស្រែ   ដើម្បីកុំឲ្យ​ខាតពេលវេលាដាំដុះសំណាប។

  ក្នុងដីស្រែជណ្តើរគ្មាន“ទ្វារសំណាប”ដែលអាចមើលឃើញដោយភ្នែកនោះទេ  តែមាន“ទ្វារសំណាប”ដែលគេអាចទទួលអារម្មណ៍បាននិងស្តាប់បាន។

  ជនជាតិហានីកែប្រែការងារដ៏នឿយហត់ក្នុងដីស្រែជណ្តើរក្លាយទៅជាបទចម្រៀងនិងរបាំ។  ពួកគេមិនគ្រាន់តែលះបង់ចំណីអាហារជួនមកដល់យើងគ្រប់គ្នានោះទេថែមទាំងធ្វើការលះបង់ជូនដល់សិល្បៈថែមទៀតផង។

អ្នកសារព័តមាន៖ ឡូហាន(LUOHAN)

អ្នកនិពន្ធ៖ លីហ្សា