នារីកសិករណែនាំអ្នកស្រុកចិញ្ចឹមសត្វមាន់ដើម្បីចាកចេញពីភាពក្រីក្រ

2018-06-06 17:39:33 |ប្រភព:新华网

  នៅឃុំ វូដឺ(Wude)ស្រុក ចឹនស្យុង(Zhenxiong)ខេត្តយូណាន(Yunnan)លោកស្រីកសិករ លាវយ៉ាន (Liuyan)បានធ្វើការនៅឯខេត្តក្រៅជាច្រើនឆ្នាំ  ហើយបានត្រឡប់មកស្រុកកំណើតវិញដើម្បីធ្វើអាជីវកម្មខ្លួនឯងព្រមទាំងបានបង្កើតសហករណ៍បច្ចេកទេសចិញ្ចឹមសត្វ​​ឡុងយ៉ាន(Longyan)វុដឺនៅស្រុកចឹនស្យូងនៅឆ្នាំ ២០១៤។

  គាត់ប្រើប្រាស់បច្ចេកវិទ្យាចិញ្ចឹមដែលសិក្សាពីខេត្តក្រៅ ហើយប្រើប្រាស់វិធីលក់ដូរពាណិជ្ជកម្មអេឡិចត្រនិច“សហករណ៍ +មូលដ្ឋាន+កសិករ”  ដើម្បីណែនាំអ្នកស្រុកចិញ្ចឹមមាន់ភ្នំស្រែនិងមាន់ដែលមានគុណភាពល្អប្រសើរក្នុងការបន្ថែមចំណូលដើម្បីចាកចេញពីភាពក្រីក្រ។

  ឥឡូវនេះ  ទ្រង់ទ្រាយនៃទីលានចិញ្ចឹមសត្វ​របស់លោកស្រី លាវយ៉ាន មានទំហំប្រហែល ៣៣០ពាន់ម៉ែត្រក្រឡា  ឯការរីកចម្រើននៃសហករណ៍របស់គាត់បានឈានចូលក្នុងផ្លូវរីកចម្រើនយ៉ាងលឿនមួយផងដែរ។

អ្នកសារព័ត៌មាន៖ យ៉ាង ហ្សូងយាវ(YANGZONGYOU)

អ្នកនិពន្ធ៖ លីហ្សា