ភូមិដ៏ស្រស់ស្អាតក្នុងភ្នំនៅស្រុកចឹងស្យូងខេត្តយូណាន

2018-06-07 14:25:23 |ប្រភព:Xinhua

  កាលពីមុនប្រជាជនក្នុងភូមិនៃភូមិ អៃទុងចាវ(Aidongjiao)ឃុំយីគូ(Yigu)ស្រុក ចឹងស្យូង(Zhenxiong)ទីក្រុង ចោធុង (Zhaotong)ខេត្តយូណាន(Yunnan)ស្នាក់នៅតំបន់ខ្ពស់​និងរងាដែលនៅឆ្ងាយដាច់ស្រយាលនិងក្រីក្រ។  តាំងពីឆ្នាំ ២០១៦ មក  ដោយសារការគាំទ្ររបស់រដ្ឋាភិបាលនោះទីស្នាក់អាស្រ័យរបស់ភូមិកសិករអៃទុងចាវបានកសាងឡើងដោយការរើផ្ទះផ្លាស់ទីលំនៅ ដើម្បីជួយពួកគេចាកចេញពីភាពក្រីក្រ  មុនពេលថ្ងៃចូលឆ្នាំចិននៅឆ្នាំ្ននេះ  ភូមិប្រជាជននៅតំបន់ភ្នំភាគច្រើនបានរើចូលក្នុងផ្ទះថ្មី។ ឥឡូវនេះការចូលទៅរស់នៅក្នុងភូមិកសិករអៃទុងចាវថ្មី  អាចមើលឃើញថា បរិស្ថាននៅទីនេះមានលក្ខណៈល្អប្រសើរនិងស្អាត  ផ្លូវធំទូលាយ  ឯហេដ្ឋារចនាសម្ព័ន្ធក៏សុទ្ធតែមានគ្រប់គ្រាន់ផងដែរ  ដែលធ្វើឲ្យ​ប្រជាជនក្នុងភូមិបានទទួលការរស់នៅដ៏ថ្មីមួយ។

  ថ្ងៃទី៥ ខែមិថុនា  ក្រោយពីចេញពីរៀន  សិស្សបឋមសិក្សាចំនួន ៣ នាក់នៃ ភូមិអៃទុងចាវ  ឃុំយីគូស្រុក ចឹងស្យូង កំពុងដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ

ភូមិកសិករអៃទុងចាវថ្មីនៃ ឃុំយីគូស្រុក ចឹងស្យូងដែលកសាងនៅក្បែរភ្នំ

  ក្រុមគ្រួសារក្រីក្រ លោក យ៉ាង សេនហ្សូង(YANGYINZONG)នៃភូមិអៃទុងចាវ  ឃុំយីគូស្រុក ចឹងស្យូងនៅក្នុងហាងនៃផ្ទះថ្មីរបស់ខ្លួន

ភូមិកសិករអៃទុងចាវថ្មីនៃ ឃុំយីគូស្រុក ចឹងស្យូងដែលកសាងនៅក្បែរភ្នំ

កសិករនៃភូមិអៃទុងចាវ  ឃុំយីគូ ស្រុក ចឹងស្យូងជិះម៉ូតូតាមផ្លូវភូមិយ៉ាងមានភាព​ងាយស្រួល។

អ្នកសារព័ត៌មាន៖ យ៉ាង ហ្សូងយាវ(YANG ZONGYOU)

អ្នកនិពន្ធ៖ លីហ្សា