តាមរយៈការអាន “មើលឃើញ” ពិភពលោក ទៅមើលហាងលក់សៀវភៅវៃឆ្លាតសម្រាប់មនុស្សពិការភ្នែកនៅទីក្រុងគុនមីញ

2018-06-12 18:38:27 |ប្រភព:Xinhua

  នៅទីលានវប្បធម៌សៀវភៅយូនហ្វាងនៅទីក្រុងគុនមីញ(Kunming)  មានហាងលក់សៀវភៅឯកជន“ពិសេស”មួយមានឈ្មោះថា  ហាងលក់សៀវភៅវៃឆ្លាត ស៊ីនជីនអៃ  ក្នុងហាងលក់សៀវភៅតូចនេះ  បានប្រមូលសៀវភៅភាសាខ្វាក់ចំនួនជាង ៥០០ ក្បាល  ហើយវាសុទ្ធតែផ្តល់ឱ្យមនុស្សពិការភ្នែកអានដោយមិនគិតថ្លៃ។  ក្រៅពីនេះ  ហាងលក់សៀវភៅនេះបានរៀបចំការបណ្តុះបណ្តាលការប្រើប្រាស់ទូរស័ព្ទវៃឆ្លាត  និងសកម្មភាពមួយចំនួន  ដូចជា ស្គរដៃ សរីរាង្គអេឡិត្រូនិច ជាដើម  ដើម្បីណែនាំមនុស្សពិការភ្នែកទាំងឡាយឲ្យ​“មើលឃើញ” ពិភពលោកនិងដើម្បីចូលទៅក្នុងសង្គម។(ប្រភពរូបថត៖ Xinhua នាង ស៊ីនហុងNIAN XINHONG)

ប្រភពរូបថត៖ Xinhua នាង ស៊ីនហុងNIAN XINHONG

ប្រភពរូបថត៖ Xinhua ភូហ្វ៉ានPU FAN

  ហាងលក់សៀវភៅឆ្លាតវៃមិត្តពិការភ្នែកស៊ីជិនអៃ បង្កើតឡើងនៅខែ តុលា  ឆ្នាំ ២០១៧  ដល់បច្ចុប្បន្ន​នេះបានទទួលមនុស្សពិការភ្នែកចំនួនជាង ១០០០ នាក់ដង។  លោក ម៉ា ហុងស្យ៉ាង (MA HONGXIANG)នាយកមណ្ឌលសេវាកម្មរួមសង្គមនៃខណ្ឌ ស៊ីស៉ៃន(Xishan)ទីក្រុង គុនមីញ (Kunming)បានប្រាប់អ្នកសារព័ត៌មានថា  រៀងរាល់ថ្ងៃមានអ្នកស្ម័គ្រចិត្តឯកទេសមកដល់ហាងលក់សៀវភៅ  ដើម្បីផ្តល់សេវាកម្មឱ្យជនពិការភ្នែកដូចជា ការចាក់ទឹក  នាំផ្លូវ  កម្តៅបាយ  និងរកសៀវភៅ។ល។   ក្រៅពីនេះ  នៅតែមានអ្នកស្ម័គ្រចិត្តក្រៅម៉ោងចំនួន ៨០នាក់ចែកវេនមកដល់ហាងលក់សៀវភៅនេះផ្តល់សេវាកម្មស្ម័គ្រចិត្តឱ្យមនុស្សពិការភ្នែកផងដែរ។(ប្រភពរូបថត៖ Xinhua ភូហ្វ៉ានPU FAN)

  ក្នុងហាងលក់សៀវភៅមិត្តពិការភ្នែកដែលមិនសូវធំនេះ  បានប្រមូលសៀវភៅជាច្រើនប្រភេទ  ដូចជា សៀវភៅឯកសារយោងភាសាខ្វាក់  សៀវភៅបង្រៀន  ទស្សនាវដ្តី  និងសៀវភៅឯកទេសខាងតន្ត្រីនិងវេជ្ជសាស្ត្រជាដើម។

 

ប្រភពរូបថត៖ Xinhua ភូហ្វ៉ានPU FAN

ប្រភពរូបថត៖ Xinhua ភូហ្វ៉ានPU FAN

ប្រភពរូបថត៖ Xinhua នាង ស៊ីនហុងNIAN XINHONG

  ក្នុងហាងលក់សៀវភៅមិត្តពិការភ្នែកដែលមិនសូវធំនេះ  បានប្រមូលសៀវភៅជាច្រើនប្រភេទ  ដូចជា សៀវភៅឯកសារយោងភាសាខ្វាក់  សៀវភៅបង្រៀន  ទស្សនាវដ្តី  និងសៀវភៅឯកទេសខាងតន្ត្រីនិងវេជ្ជសាស្ត្រជាដើម។

  លោក ចាង យូថោ (ZHAO YUTAO)បានចាប់ផ្តើមសាកល្បងប្រើប្រាស់​ទូរស័ព្ទវៃឆ្លាត​ដោយខ្លួនឯងតាំងពីឆ្នាំមុន  តាមរយៈទទួលបានការបណ្តុះបណ្តាលពីអ្នកស្ម័គ្រចិត្តនៅហាងលក់សៀវភៅ  គាត់ចេះស្ទាត់ក្នុងការប្រើប្រាស់មុខងារនានាក្នុងទូរស័ព្ទវៃឆ្លាត។  ក្រោយពីគាត់បានរៀនចេះ  លោក ចាង យូថោ បានធ្វើជាអ្នកស្ម័គ្រចិត្តដោយសកម្មដើម្បីបង្រៀនមិត្តពិការភ្នែកដទៃទៀតដើម្បីប្រើប្រាស់ទូរស័ព្ទដៃ។(ប្រភពរូបថត៖ Xinhua ភូហ្វ៉ានPU FAN)

ប្រភពរូបថត៖ Xinhua នាង ស៊ីនហុងNIAN XINHONG

ប្រភពរូបថត៖ Xinhua ភូហ្វ៉ានPU FAN

ប្រភពរូបថត៖ Xinhua នាង ស៊ីនហុងNIAN XINHONG

អ្នកសារព័ត៌មាន៖ លីហ្សា