៣៩ថ្ងៃធ្វើការរត់ម៉ារ៉ាតុង៣៩លើក នាំភាពស្រស់ស្អាតនៃខេត្តយូណានទៅកាន់ពិភពលោក

2018-06-27 18:02:59 |ប្រភព:yunnangateway

  រហូតដល់ថ្ងៃទី២៦ខែមិថុនា សកម្មភាព“ខេត្តយូណានដ៏ចម្រុះពណ៌ ការប្រណាំងរត់ម៉ារ៉ាតុងមួយរយលើក”បានធ្វើឡើងចំនួន៣៩លើកមកហើយ។

  ក្នុងរយៈពេល៣៩ថ្ងៃ ខេត្តយូណានបានរៀបចំការរត់ប្រណាំងម៉ារ៉ាតុងបាន៣០លើក ដែលមានចំងាយសរុបចំនួន ១,៦៤៥.៦០៥ គីឡូវម៉ែត្រ។“តាំងពីចាប់ផ្តើមរត់មក  ខ្ញុំបានទទួលអ្វីៗជាច្រើនណាស់។  ឯសកម្មភាព‘ខេត្តយូណានដ៏ចម្រុះពណ៌ ការប្រណាំងរត់ម៉ារ៉ាតុងមួយរយលើក’នេះ  បញ្ហាធំជាងគេរបស់យើង  មិនថាការរត់ម៉ារាតុងលើកមួយណាសុទ្ធតែជាការត្រួតពិនិត្យចំពោះកម្លាំងកាយយើង។”អ្នករៀបចំសកម្មភាពនេះ  លោក ជីន ហ្វេបោ (JIN FEIBAO)បាននិយាយថា។ “ក្នុងរយៈពេល៣៩ថ្ងៃកន្លងមក  ការរត់ម៉ារ៉ាតុងរាល់លើកសុទ្ធតែមានមនុស្សជួបដោយចែដន្យតាមផ្លូវនិងប្រជាជននៅនឹងកន្លែងចូលរួមក្នុងការរត់របស់យើង  ឥឡូវនេះរៀងរាល់ថ្ងៃមានមនុស្សជាងមួយរយនាក់ចូលរួមក្នុងការរត់”គាត់បាននិយាយថា។

 

  “គោលបំណងដែលធ្វើឱ្យ​ខ្ញុំរៀបចំសកម្មភាព‘ខេត្តយូណានដ៏ចម្រុះពណ៌ ការប្រណាំងរត់ម៉ារ៉ាតុងមួយរយលើក’នេះ គឺសង្ឃឹមថាមានមនុស្សកាន់តែច្រើនអាចស្វែងយល់ពីសារៈសំខាន់ក្នុងការហាត់កីឡា  សង្ឃឹមថានឹងមានមនុស្សកាន់តែច្រើនអាចយកចិត្តទុកដាក់អំពីសុខភាពខ្លួនឯង។ ជាមួយគ្នានេះ  ខ្ញុំក៏សង្ឃឹមថា តាមរយៈរត់ប្រណាំងម៉ារ៉ាតុងនេះអាចណែនាំអ្នកចូលចិត្តរត់ដែលមកពីជុំវិញពិភពលោកដើរគ្រប់កន្លែងនិងផ្លូវដ៏ស្រស់ស្អាតជាងគេនៃខេត្តយូណាន​។  ”

  សកម្មភាពលើកនេះ នឹងត្រូវធ្វើជាបន្តបន្ទាប់សរុបចំនួន100ថ្ងៃពេញ។

អ្នកសារព័ត៌មាន៖ ហ្វឹង យ៉ាងស៊ី(FENG  YAXIN)

អ្នកនិពន្ធ៖ លីហ្សា