
នារសៀលថ្ងៃទី១ ខែកក្កដា ពិព័រណ៍គំនូរក្រោមប្រធានបទ“ចំណាប់អារម្មណ៍ទីក្រុង·គំនូរកុមារផែនឡុង”បានធ្វើពិធីទទួលរង្វាន់នៅចំណតស្ថានីយរថភ្លើងក្រោមដីផ្លូវប៉ៃយូននៅខណ្ឌផែនឡុងទីក្រុងគុនមីញ។ ពិព័រណ៍លើកនេះបានធ្វើការដាក់បង្ហាញចំនួន៣ថ្ងៃ។

យោងតាមដំណឹងបានឱ្យដឹងថា សកម្មភាពនេះចាប់ផ្តើមប្រមូលគំនូរតាំងពីទិវាកុមារអន្តរជាតិដែលបានទទួលស្នាដៃគំនូរប្រកបដោយពោរពេញដោយលក្ខណៈកុមារពីក្រុមកុមារ១១៧រូប។ ឆ្លងកាត់ការបោះឆ្នោតតាមអ៊ីនធើណេតនិងការវាយតម្លៃដោយអ្នកជំនាញ ចុងក្រោយជ្រើសរើសយកស្នាដៃចំនួន៤៥ផ្ទាំងចូលក្នុងការពិព័រណ៍លើកនេះ។ ឯអត្ថន័យស្នាដៃរួមមានបាតុភូតអារ្យធម៌ផែនឡុង បម្រែបម្រួលថ្មីផែនឡុងនិងទីក្រុងអនាគតក្នុងភ្នែកកុមារជាដើម។

អ្នករៀបចំសកម្មភាពនេះបានបង្ហាញថា រថភ្លើងក្រោមដីក៏ជាស្តង់ពិព័រណ៍វប្បធម៌នៃទីក្រុង លើកនេះសាកល្បងបង្កើតវប្បធម៌រថភ្លើងក្រោមដីតាមបែបធ្វើពិព័រណ៍គំនូរដែលបានកសាងវេទិកាផ្សព្វផ្សាយដល់អ្នកដំណើរទំនាក់ទំនងជាមួយវប្បធម៌សិល្បៈ។
អ្នកសារព័ត៌មាន៖ ឈេង ស៊ីជិន(CHEN SHIJIN)
អ្នកនិពន្ធ៖ លីហ្សា