
នាព្រឹក ថ្ងៃទី៨ សន្និសីទដំឡូងបារាំងប្រទេសចិនលើកទី១២ បានបើកសម្ពោធនៅទីក្រុង ចៅធុង(Zhaotong)ខេត្តយូណាន។

ពេលដំឡូងបារាំងជួបប្រទះជាមួយវប្បធម៌ វាសនារបស់វាមិនគ្រាន់តែជាត្រូវចិត កាត់ ដុតអាំង និងចម្អិនប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជាដំឡូងបារាំងតាំងលម្អដាំក្នុងផើងដ៏ស្រស់ស្អាតផងដែរ។ ក្នុងសន្និសីទដំឡូងបារាំងលើកនេះ មានក្រុមហ៊ុនបានយកដំឡូងបារាំងដែលដុះចេញពន្លកមកដាក់ក្នុងផើងដែលមានរូបភាពនិងរូបរាងគ្រប់បែបយ៉ាងដែលបានបង្កើតឡើងជាសម្រស់ដ៏ស្រស់ស្អាត។


ក្នុងគំនិតមនុស្ស ដំឡូងបារាំងដែលចេញពន្លកមកមានជាតិពុល មិនអាចបរិភោគបានទេ ត្រូវបោះចោល។ តែក្រុមហ៊ុននេះបានផ្តល់លក្ខណៈវប្បធម៌ទៅដល់ដំឡូងបារាំងហើយដាំក្នុងផើងដែលមានកត្តានិងលក្ខណៈចិន ធ្វើឱ្យវាមានកម្លាំងរស់រវើក កែច្នៃវត្ថុគ្មានតម្លៃទៅជាវត្ថុមានតម្លៃ។




អ្នកសារព័ត៌មាន៖ Xie Yi Huang Qiaochu
អ្នកនិពន្ធ៖ លីហ្សា