ទិវានាវាចរណ៍ប្រទេសចិនលើកទី ១៤ ប្រារព្ធនៅស្រុកកំណើតចឹនហឺដោយ ក្តីសប្បាយរីករាយ

2018-07-12 18:00:31 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១១ ខែកក្កដា  ជាទិវានាវាចរណ៍ប្រទេសចិនលើកទី ១៤។  តាមការសម្តែងបទចម្រៀងនិងការរាំរបាំជនជាតិដែលមានលក្ខណៈពិសេសយ៉ាងឱឡារិក   ពិធី“សបា្តហ៍សប្បាយរីករាយ ខេត្តយូណានដ៏ចម្រុះពណ៌ · ក្រុងល្បីឈ្មោះយូណានបុរាណ” នៃបុណ្យទេសចរណ៍វប្បធម៌ចឹនហឺគុនមីញឆ្នាំ២០១៨បានបើកសម្ពោធជាផ្លូវការនៅរមណីយដ្ឋានខេត្តយូណានដ៏ចម្រុះពណ៌ ·ក្រុងល្បីឈ្មោះយូណានបូរាណ ។

  ខណ្ឌ ជីននីង (Jinning)នៃទីក្រុងគុនមីញ  ជាទីកន្លែងប្រភពនៃវប្បធម៌យូណាន  និងជាស្រុកកំណើតនៃអ្នកនាវាចរណ៍ចឹនហឺដ៏មហិមា  ដែលមានខ្សែព្រំដែនបឹងទានឆឺប្រវែង ៥៣ គីឡូមែត្រ។

  ខុសពីឆ្នាំមុននោះគឺ  ពិធីបើកសម្ពោធសបា្តហ៍សប្បាយនេះប្រារព្ធនៅកំពង់ផែទានឈឹ  អ្នកសម្តែងដែលស្លៀកពាក់សំលៀកបំពាក់ជនជាតិហានបានដើរបណ្តើរៗឆ្ពោះទៅកាន់នាវាសង្គ្រាមយូណានបុរាណ  តាមសម្លេងស្នែងនិងសម្លេង“ចាប់ផ្តើមធ្វើនាវាចរណ៍”  នាវាសង្គ្រាមយូណានបុរាណបានបើកចេញមួយៗ  ហាក់ដូចជាទិដ្ឋភាពកាលពីជាង៦០០ឆ្នាំមុនលោកចឹនហឺធ្វើនាវាចរណ៍ទៅកាន់សមុទ្រខាងលិច។

អ្នកសារព័ត៌មាន៖Wang Huan

អ្នកនិពន្ធ៖ លីហ្សា