ទំនៀមទំលាប់ជនជាតិអាឆាំង៖ ច្រៀងបទចម្រៀងស្នេហាដើម្បីស្វែងរកសង្សារ

2018-07-30 18:34:23 |ប្រភព:大观周刊

  នៅថ្ងៃប្រារព្ធអាពាហ៍ពិពាហ៍នៃជនជាតិអាឆាំង(ជនជាតិអាឆាងជាជនជាតិភាគតិចនៃប្រទេសចិន)  មិត្តភក្តិល្អនិងញាតិសណ្តាននៃគ្រួសារកូនក្រមុំនឹងរៀបចំ“ឧបសគ្គ”គ្រប់បែបយ៉ាងដើម្បីធ្វើបាបកូនកំលោះ។  ក្នុងឧបសគ្គជាច្រើននេះ  “ចង្កឹះវែងលេងកូនកំលោះ”ជាឧបសគ្គដ៏ពិសេសបំផុតមួយ។  “ចង្កឹះវែង”នេះធ្វើពីឬស្សី  មានប្រវែងប្រហែល ៣ម៉ែត្រ  នៅពាក់កណ្តាលបានរុំក្រដាសក្រហមប៉ុន្មានជុំ។  មិនគ្រាន់តែយ៉ាងនេះប៉ុណ្ណោះទេ  ថែមទាំងមានព្យួរពោតនិងផ្លែសូកូឡាជាដើមនៅលើចង្កឹះ  ដូច្នេះ  ចង្កឹះវែងមួយគូដែលធ្វើឱ្យមានទម្ងន់ប្រមាណ១៥គីឡូក្រាម។កូនកំលោះត្រូវប្រើចង្កឹះវែងនេះ  ចាប់ចំណីដ៏ឆ្ងាញ់ពិសានៅលើតុវែងជូនចានរបស់សមាជិកគ្រួសារនៃកូនក្រមុំ។ 

  ច្រៀងបទចម្រៀងស្នេហាដើម្បីស្វែងរកសង្សារ

  នៅថ្ងៃប្រារព្ធពិធីអាពាហ៍ពិពាហ៍នោះ  កូនកំលោះស្លៀកពាក់សំលៀកបំពាក់នៃជនជាតិអាឆាងពាក់ខ្សែសូត្រក្រហម។នឹកដល់អាចទទួលកូនក្រមុំYang Yumeiមកផ្ទះខ្លួនឯងវិញ  មុខមាត់រំភើបរបស់កូនកំលោះZhao Cexing លាក់មិនជិតអំពីក្តីរីករាយរបស់ខ្លួន។ យុវវ័យនៃតំបន់នោះបានជាប់និស្ស័យស្នេហាភាគច្រើនគឺដោយសារការទៅលេងផ្សារ  ឯកូនកំលោះ Zhao Cexingនិង កូនក្រមុំ Yang Yumei ក៏ដូចគ្នាដែរ។

  នៅសម័យព័ត៌មានមានភាពបិទជិត  គ្មានឧបករណ៍បញ្ជូនសារនេះ ការផ្លាស់ប្តូរមនោសញ្ចេតនាឬបង្ហាញសេចក្តីស្រឡាញ់រវាងបុរសនិងនារីនៃជនជាតិអាឆាំងសុទ្ធតែពឹងផ្អែកតាមរយៈបទចម្រៀង​។

  នៅថ្ងៃប្រារព្ធពិធីអាពាហ៍ពិពាហ៍នោះ  ក្នុងទីធ្លានៃផ្ទះកូនក្រមុំរៀបចំនូវតុការយ៉ាងវែង។“ឧបសគ្គ”ពិតប្រាកដទើបចាប់ផ្តើម  គឺ“ចង្កឹះវែងលេងកូនកំលោះ”  ដោយសារចង្កឹះធ្ងន់ពេក  ដើម្បីបញ្ចុះទម្ងន់  កូនកំលោះZhao Cexing យកអាំងបាវ  ចែកឱ្យមិត្តភក្តិនិងញាតិសណ្តាន  ទើបអាចយកចេញវត្ថុដែលរុំនៅលើចង្កឹះខ្លះៗ។  ចាប់ទៅវិញទៅមកប៉ុន្មានដង  កូនកំលោះញ័រដៃញ័រជើង  បែកញើសពេញក្បាល  មើលទៅគួរឱ្យចង់សើចណាស់។

  ឆ្លងកាត់ការពុះពារឧបសគ្គជាច្រើន  កូនកំលោះZhao Cexingបានទទួលការយល់ព្រមនិងការកោតសរសើរពីឳពុកម្តាយរបស់កូនក្រមុំ។

អ្នកសារព័ត៌មាន៖ Duan Jianxin

អ្នកនិពន្ធ៖ លីហ្សា