រមនីយដ្ឋានភូមិជនជាតិយូណានប្រារព្វសកម្មភាពមួយចំនួនក្នុងបុណ្យHuoba

2018-08-03 15:37:55 |ប្រភព:yunnangateway

  នាថ្ងៃទី២ ខែសីហា  រមណីយដ្ឋានភូមិជនជាតិយូណានបានប្រារព្ធសកម្មភាពមួយចំនួនក្នុងបុណ្យHuobaក្រោម​ប្រធានបទ“បុណ្យHuobaគុនមីញឆ្នាំ២០១៨ក្នុងវិស្សមកាលរដូវក្តៅដ៏សប្បាយរីករាយ”។  សកម្មភាពលើក​នេះ​នឹងរៀបចំជាបន្តបន្ទាប់ដល់ថ្ងៃទី៦ ខែសីហា។

  នៅយប់ថ្ងៃទី២  ការសម្តែងចម្រៀងនិងរបាំ​ជនជាតិ​​ដង្ហែ​តាមដងវិថីដែលបានទាក់ទាញភ្ញៀវទេសចរណ៍​ជាច្រើន។  នាម៉ោង៩យប់  ខណៈពេលចន្លុះភ្លើងដុតឆេះឡើងក្នុងកណ្តាលទីលានសាមគ្គី  បរិយកាសក៏ប្រកប​ទៅដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង។ ឯភ្ញៀវទេសចរណ៍បានដុតចន្លុះភ្លើងឱ្យ​ឆេះនៅក្នុងដៃខ្លួន  ដើម្បី​ស្វែងយល់​ពីការសប្បាយរីករាយក្នុងបុណ្យនេះ។  លោក Jiang Jingningភ្ញៀវទេសចរណ៍ដែលមកពីខេត្ត Anhui បាននិយាយថា  លើកនេះជាលើកទីមួយដែលគាត់មកលេងយូណាន  ក្នុងសកម្មភាពបុណ្យ Huoba នេះ​ដែល​ធ្វើឱ្យ​គាត់ស្វែងយល់ពីវប្បធម៌ជនជាតិដ៏កក់ក្តៅ និងការស្វាគមន៍ភ្ញៀវដែលធ្វើឱ្យគាត់មិនអាចបំភ្លេចបាន។

  បុណ្យ Huoba ជាបុណ្យប្រពៃណីនៃជនជាតិយីរបស់ប្រទេសចិន៕

អ្នកសារព័ត៌មាន៖ Liu Ziyu

អ្នកនិពន្ធ៖ លីហ្សា