គ្រឿងប៉ាក់ជនជាតិយី ហាក់ដូចជាផ្កាដែលរីកនៅលើម្រាមដៃ

2018-08-07 18:05:50 |ប្រភព:Xinhua

  នាថ្ងៃទី០៥ ខែសីហា  ស្ត្រីចេះប៉ាក់ចំនួនរាប់សិបរូបកំពុងតែបង្ហាញអំពីកម្លាំងទាក់ទាញនៃគ្រឿងប៉ាក់ជនជាតិយី​ទៅកាន់ប្រជាជននៅឃុំបុរាណជនជាតិយី Chahuaxi នៃទីក្រុង Chuxiong ខេត្តយូណាន។  គ្រឿងប៉ាក់ជនជាតិយី​ត្រូវ​បាន​គេប្រសិទ្ធិនាមថា “ផ្ការីកនៅលើម្រាមដៃ” ។  ប៉ុន្មានឆ្នាំកន្លងមកនេះ  មណ្ឌលស្វយ័ត Chuxiong គាំទ្រអភិវឌ្ឍន៍នៃ​ឧស្សហកម្មគ្រឿងប៉ាក់នៃជនជាតិយី  ចាត់តាំងអាជ្ញាធរពាក់ព័ន្ធបណ្តុះបណ្តាលទៅកាន់ស្ត្រីឱ្យចេះប៉ាក់  ដើម្បីលើក​កម្ពស់កម្រិតនៃការប៉ាក់ឱ្យខ្ពស់ឡើងបន្ថែមទៀត​៕

ប្រភពរូបថត៖Yang Zongyou

អ្នកនិពន្ធ៖ លីហ្សា