
កាលពីថ្ងៃទី១០ ខែសីហា សកម្មភាពពិព័រណ៍សម្តែងប្រពៃណីនៃទីក្រុងQujingខេត្តយូណាន“ខេត្តយូណានចម្រុះពណ៌ ទីក្រុងQujingដ៏សាកសមក្នុងការរស់នៅ”បានបើកសម្ពោធនៅសួនសាធារណៈYu នៃទីក្រុងសៀងហៃ។ អេកូ-បរិស្ថានដែលមានភ្នំពណ៌បៃតងនិងទឹកពណ៌ខៀវ របាំជនជាតិដែលមានក្តីរាក់ទាក់និងកក់ក្តៅ ផលិតផលពិសេសដែលមានឱជារស បានធ្វើឱ្យប្រជាជនក្នុងទីក្រុងនិងភ្ញៀវទេសចរណ៍ស្វែងយល់ពីកម្លាំងទាក់ទាញនៃ“ខេត្តយូណានចម្រុះពណ៌”។

ទិដ្ឋភាព“ដីស្រែផ្កាColeស្រុកLuoping”ដែលកែច្នៃនៅក្នុងសួនបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកគយគន់។

ការសម្តែងរបាំអំពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍ជនជាតិយី។

អ្នកសម្តែងកំពុងតែរៀបចំសម្លៀកបំពាក់។

ការសម្តែងរបាំជនជាតិយី៕
ប្រភពរូបថត៖ Liu Ying
អ្នកនិពន្ធ៖ លីហ្សា