រូបភាពដ៏កក់ក្តៅដែលត្រូវបានគេ ចុចចូលទស្សនាជាង២០លានដង

2018-08-17 09:18:21 |ប្រភព:云南日报

  ពេលថ្មីនេះ  ស្រុក Tonghai ក្រុង Yuxi ខេត្តយូណានបានកើតមានគ្រោះមហន្តរាយរញ្ជួយដី  ឯកម្រិតរញ្ជួយដីខ្ពស់ជាងគេបានដល់៥រ៉ិចទ័រ។  ខណៈពេលគ្រោះមហន្តរាយរញ្ជួយដីកើតមានឡើង  គិលានុបដ្ឋាយិកាប៉ុន្មានរូបនៃមន្ទីរពេទ្យប្រជាជននៃស្រុក Tonghaiបានការពារទារកដោយប្រើប្រាស់​រាងកាយរបស់ខ្លួនហើយរត់ទៅក្រៅបន្ទប់ដើម្បីគេចផុតពីគ្រោះថ្នាក់។ ខណៈពេលដែលគួរឱ្យ​កក់ក្តៅ​នេះ ត្រូវបានគិលានុបដ្ឋាយិកាLi Jiao ថតហើយផុសឡើងកម្មវិធី Weibo  ដែលបានទាក់ទាញ​ចំណាប់​អារម្មណ៍ជាខ្លាំង​។

  យប់មិញ  អ្នកសារព័ត៌មានបានរកឃើញអ្នកថតរូបនេះគឺគិលានុដ្ឋាយិកា Li Jiao  គាត់ប្រាប់​ពួកយើង​ថា  “គ្មាននរណាម្នាក់ដឹងថាតើមានការរញ្ជួយដីទៀតដែរឬទេ  យប់នោះទោះបីជានរណា​ក៏ភ័យដែរ  ប៉ុន្តែទារកដ៏គួរឱ្យស្រឡាញ់គ្មានកម្លាំងអាចការពារខ្លួនឯងទេ  ពួកយើងការពារគេមិន​គ្រាន់តែ​មកពីវិជ្ជាជីវៈការងារនោះទេ  ថែមទាំងជាសារធាតុដើមរបស់មនុស្ស។  ខ្ញុំជឿជាក់ថា  នៅថ្ងៃនោះ​ទោះបីជានរណានៅកន្លែងនោះ  សុទ្ធតែនឹងធ្វើបែបនេះដោយមិនគិតពីអ្វី​ទាំងអស់”

  មានមនុស្សសរសេសក្នុងអ៊ឺនធើណេតថា  “សូមចុចសរសើរដល់ពួកគេ  ពួកគេជាទេពអប្សរ​ពិតប្រាកដ។”

អ្នកសារព័ត៌មាន៖ Ma Zhe  Zheng  Haiyan

អ្នកនិពន្ធ៖ លីហ្សា