ទំនៀមទម្លាប់អាពាហ៍ពិពាហ៍នៃជនជាតិណាស៊ី

2018-08-22 11:22:44 |ប្រភព:大观周刊

  មុនពេលថ្ងៃប្រារព្ធពិធីអាពាហ៍ពិពាហ៍  កូនកម្លោះត្រូវនាំក្រុមអាពាហ៍ពិពាហ៍មកដល់មុខទ្វារផ្ទះរបស់កូនក្រមុំ  តែទ្វារនោះមិនងាយនឹងបើក​នោះ​ទេ។  កូនកម្លោះឃើញដូចនេះតែមិនតក់ក្រហល់នោះទេ  ដោយសារបានអញ្ជើញមេអណ្តើក មកដោះស្រាយ។

  មេអណ្តើកនៃជនជាតិណាស៊ីពិតជាពូកែណាស់  មិនគ្រាន់តែចេះចូលស្តីដណ្តឹងទេ  ថែមទាំងចេះច្រៀងចម្រៀងឆ្លងឆ្លើយទៀត  ជាពិសេស ចម្រៀងនេះជាចម្រៀងបុរាណនៃជនជាតិណាស៊ី។  មេអណ្តើកដែលត្រូវបានអញ្ជើញមកដោយកូនកម្លោះ​និងDongba​ដែលត្រូវ​បាន​អញ្ជើញមកដោយកូនក្រមុំ  ម្នាក់នៅខាងមុខទ្វារ  ម្នាក់ទៀតនៅខាងក្រោយទ្វា  រច្រៀងចម្រៀងឆ្លងឆ្លើយទៅវិញទៅមក  ឯមិត្តភក្តិនិងសាច់ញាតិ​នៃ​កូនកម្លោះនិងកូនក្រមុំស្តាប់ហើយសើចយ៉ាងសប្បាយរីករាយ។  មានតែច្រៀងចម្រៀងឆ្លងឆ្លើយឱ្យស៊ីគ្នាទេ ទើបគេអនុញ្ញាតឱ្យ​ចូលទ្វារបាន។(Dongbaជាឈ្មោះ​នៃជនកាន់សាសនាប្រពៃណីជនជាតិណាស៊ី មានន័យថា“អ្នកប្រាជ្ញ”)

 

  ក្រោយពីកូនកម្លោះបានចូលរួច  ក្រុមអាពាហ៍ពិពាហ៍នៃកូនកម្លោះបានដាក់បណ្តាការឱ្យកូនក្រមុំនៅក្នុងទីធ្លាជាបន្ទាន់  បើកូនក្រមុំ​ពេញចិត្ត​នឹងបណ្តាការទាំងនេះហើយ  ទើបអាចប្រមូលបណ្តាការដាក់ចូលក្នុងផ្ទះបាន។  បន្ទប់មក  កូនកម្លោះត្រូវផឹកស្រា  ពេលផឹកស្រានេះក៏​មិនអាច​ខ្វះបាននូវការច្រៀងចម្រៀងឆ្លងឆ្លើយនោះឡើយ ។  ក្នុងស្រាបានដាក់ស្លឹកឈើCypressជនជាតិណាស៊ីហៅស្រានេះជាស្រាពុល  មិនមែនថាក្នុងស្រាមានជាតិពុលទេ  មានន័យថា  ស្រានេះមិនអាចផឹកតាមចិត្តបាន  បើផឹកស្រានេះរួច  កូនក្រមុំត្រូវរៀបការ​ជាមួយកូនកម្លោះ​ជាដាច់ខាត  មិនអាចស្តាយក្រោយនោះទេ។

 

  ដល់ព្រឹកថ្ងៃទីពីរ  ម្តាយកូមក្រមុំត្រូវធ្វើនំឱ្យកូនក្រមុំ  ឯមិត្តភក្តិនិងសាច់ញាតិត្រូវជូនអំណោយឱ្យកូនកម្លោះ  កូនកម្លោះនិងកូនក្រមុំនឹងធ្វើ​ដំណើរការ​ទៅកាន់ផ្ទះកូនកម្លោះដើម្បីត្រៀមធ្វើពិធីអាពាហ៍ពិពាហ៍។

  នៅថ្ងៃទីពីរក្រោយពីបញ្ចប់ពិធីអាពាហ៍ពិពាហ៍  មិត្តភក្តិនិងសាច់ញាត់នៃកូនក្រមុំត្រូវទៅកាន់ផ្ទះឪពុកក្មេកនិងម្តាយក្មេកសិន  បន្ទាប់មក  កូនកម្លោះនឹងជូនកូនក្រមុំទៅផ្ទះឪពុកក្មេកនិងម្តាយក្មេក  ហើយទទួលឪពុកក្មេកនិងម្តាយក្មេកទៅកាន់ផ្ទះកូនកម្លោះជាមួយគ្នា។ ពេលនោះដន្លងនៃគ្រួសារទាំងពីរទើបអាចជួបគ្នាបាន។

   

អ្នកសារព័ត៌មាន៖ Liu Jiatong  Duan  Jianxin

ប្រភពរូបថត៖ Liu Jiatong

អ្នកនិពន្ធ៖ លីហ្សា