សន្និសីទលក់ដូរនិងពិព័រណ៍អន្តរជាតិតែ Puer ខេត្តយូណានប្រទេសចិនលើកទី១៣បាន បើកសម្ពោធហើយ

2018-08-28 11:12:49 |ប្រភព:Xinhua

  នាព្រឹកថ្ងៃទី២៦ ខែសីហា សន្និសីទលក់ដូរនិងពិព័រណ៍អន្តរជាតិតែ Puer ខេត្តយូណាននិងសន្និសីទអភិវឌ្ឍន៍ឧស្សហកម្មតែ Puer លើកទីមួយបានបើកសម្ពោធនៅទីក្រុង Puer ។ សន្និសីទលើកនេះក្រោមប្រធានបទ“ខ្សែក្រវ៉ាត់មួយ  ផ្លូវមួយ  ចែករំលែកតែPuer ”ផ្តោតសំខាន់ទៅលើការពង្រីកឃោសនាឧស្សាហកម្មតែដល់បរទេសចិន  ពង្រឹងការផ្លាស់ប្តូរវិទ្យាសាស្ត្រ  បង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម  ឱ្យស្លាកមាសនៃតែ Puer កាន់តែល្បីឈ្មោះ  ហើយសន្និសីទនេះត្រូវប្រារព្ធរយៈបីថ្ងៃ។

  ពិព័រណ៍លើកនេះមិនគ្រាន់តែទាក់ទាញអ្នកលក់តែ  អ្នកទិញតែនិងអ្នកស្រឡាញ់តែមកទីនេះទេ  ថែមទាំងមានភ្ញៀវកិតិ្តយសដែលមកពីប្រទេសឡាវ  កម្ពុជា  មីយ៉ាន់ម៉ា  វៀតណាមនិងម៉ាឡេស៊ីជាដើម។  យោងតាមការណែនាំបានឱ្យដឹងថា   ពិព័រណ៍តែនឹងប្រារព្ធសកម្មភាពពាក់ព័ន្ធនឹងតែជាច្រើនបែប  ដើម្បីជំរុញការកសាងវេទិកាថ្មីដែលមានលក្ខណៈអន្តរជាតិ ឯកទេស  ស្លាក  ព័ត៌មានភាវូបនិយកម្មនិងទីផ្សារដល់តែ Puer ៕

  

អ្នកសារព័ត៌មាន៖Guan Xiruyi

អ្នកនិពន្ធ៖ លីហ្សា