
នាព្រឹកថ្ងៃទី១ ខែកញ្ញា ក្នុងស្រុក Yangbi ប្រកបដោយបរិយកាសអ៊ូអរនិងសេចក្តីសប្បាយរីករាយ ប្រជាជនបានស្លៀកពាក់សំលៀកបំពាក់ប្រពៃណីនៃជនជាតិខ្លួន ដើម្បីអបអរសាទរក្នុងពិធីបើកសម្ពោធបុណ្យវ៉ុលណាត់(Walnut)ស្រុក Yangbi មណ្ឌលស្វយ័តDaliខេត្តយូណានឆ្នាំ២០១៨។

ស្រុក Yangb iស្ថិតនៅផ្នែកកណ្តាលនៃមណ្ឌលស្វយ័ត Dali ខេត្តយូណាន នៅទីនោះមានអាកាសធាតុសមល្មម ដីមានកម្លាំងថែរក្សាទឹកខ្លាំង ពន្លឺព្រះអាទិត្យពេញលេញ មានបរិស្ថានយ៉ាងល្អប្រសើរសម្រាប់ការលូតលាស់ដល់វ៉ុលណាត់។ វ៉ុលណាត់នៃស្រុក Yangbi ល្បីឈ្មោះក្នុងប្រទេសចិននិងក្រៅប្រទេសដោយសារវាមានផ្លែធំ សំបកស្តើង គ្រាប់សរសជាតិឆ្ងាញ់និងអត្រាចេញគ្រាប់ខ្ពស់ ហេតុនេះហើយបានជាត្រូវបានមជ្ឈមណ្ឌលអភិវឌ្ឍន៍នៃក្រុមប្រឹក្សារដ្ឋចិនប្រសិទិ្ធនាមថា “ភូមិវ៉ុលណាត់នៃប្រទេសចិន”។

យោងតាមដំណឹងបានបង្ហាញថា បច្ចុប្បន្ននេះ ទំហំដាំដុះវ៉ុលណាត់នៃស្រុក Yangbi បានដល់ជាង៧១៣៣៣ហិកតា បរិមាណផលិតជាង៥ ម៉ឺនតោន ផលិតផលសរុបប្រហែល១ពាន់លានយ័ន ប្រជាជនលើសពី៧០%សម្រេចការចាកចេញពីភាពក្រីក្រនិងទៅកាន់ជីវភាពរស់នៅធូរធារដោយពឹងផ្អែកលើឧស្សាហកម្មវ៉ុលណាត់។ បច្ចុប្បន្ននេះ ឧស្សាកម្មវ៉ុលណាត់បានក្លាយទៅជាឧស្សាហកម្មសុខភាពបៃតងនៃស្រុក Yangbi ដែលមានទំហំគ្របដណ្តប់ធំជាងគេ កម្លាំងពាំនាំពីឧស្សហកម្មខ្លាំងជាងគេ និងមានប្រជាជនច្រើនជាងគេដែលទទួលបានផលប្រយោជន៍៕

អ្នកសារព័ត៌មាន៖ Liu Rong
អ្នកនិពន្ធ៖ លីហ្សា