សូមមកស្រុកYangbiវាយវ៉ុលណាត់

2018-09-05 09:42:07 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១ ខែកញ្ញា  បុណ្យវ៉ុលណាត់(Walnut)ស្រុក Yangbi មណ្ឌលស្វយ័ត Dali ខេត្តយូណានឆ្នាំ២០១៨បានបើក សម្ពោធ​ហើយ​។​ សកម្មភាពបូជាវ៉ុលណាត់ Yangbi និងពិធីចាប់ផ្តើមប្រមូលផលវ៉ុលណាត់បានទទួលពីប្រពៃណីបុរាណ អាចារ្យ Bimo សូត្រធម៌ដើម្បីសុំទទួលបានផលដំណាំបរិបូរ។(ឈ្មោះ Bimo មកពីភាសាជនជាតិយី  “Bi” មានន័យថា“សូត្រធម៌” “Mo” មានន័យថា“មុនស្សចាស់ដែលមានចំណេះដឹង”អាចារ្យ Bimo ជាអាចារ្យ​ដែលរៀបចំធ្វើការបួងសួងបូជាជាដើម។)

  នៅក្រោមដើមវ៉ុលណាត់ដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅភូមិ Guangming ស្រុក Yangbi  អ្នកបូជានិងអ្នកផ្លុំស្នែងឈរនៅខាងមុខបូជានីយដ្ឋានដោយម៉ឺងម៉ាត់  អាចារ្យ Bimo នៃជនជាតិយីបានអុជធូបសែនសាច់និងស្រាជូនបូជានីយដ្ឋានតាមលំដាប់លំដោយ  រួចហើយអាចារ្យ Bimo ក៏សូត្រធម៌និងសែនដើម្បីសូមឱ្យមានអាកាសធាតុល្អនិងមានទិន្នផលច្រើន។  ក្រោយពីពិធីបូជាបញ្ចប់ហើយ  ប្រជាជននានាបានរាំរបាំជនជាតិយីដោយក្តីសប្បាយរីករាយនៅក្រោមដើមឈើវ៉ុលណាត់។

  ស្រុក Yangbi ស្ថិតនៅផ្នែកកណ្តាលនៃមណ្ឌលស្វយ័ត Dali ខេត្តយូណាន ជា “ភូមិវ៉ុលណាត់នៃប្រទេសចិន”។មកដល់បច្ចុប្បន្ន​នេះ   បរិមាណដាំដុះវ៉ុលណាត់នៃស្រុក Yangbi បានកើនដល់ជាង​៧១៣៣៣​ហិកតា  បរិមាណផលិតជាង៥ ម៉ឺនតោន​  ផលិតផលសរុបប្រហែល១ពាន់លានយ័ន  ប្រជាជនលើសពី៧០%​សម្រេច​បាននូវការចាកចេញពីភាពក្រីក្រនិងទៅកាន់ជីវភាព​រស់នៅធូរធារដោយពឹងផ្អែកលើឧស្សាហកម្មវ៉ុលណាត់។  បច្ចុប្បន្ននេះ  ឧស្សាកម្មវ៉ុលណាត់បានក្លាយទៅជាឧស្សាហកម្មសុខភាពបៃតង​នៃស្រុក Yangbi ដែលមានទំហំ​គ្រប​ដណ្តប់​ធំជាងគេ  កម្លាំងពាំនាំពីឧស្សហកម្មខ្លាំងជាងគេ  និងមានប្រជាជនច្រើនជាងគេ​ដែល​ទទួលបាន​​ផល​ប្រយោជន៍៕

អ្នកសារព័ត៌មាន៖ Liu Rong

អ្នកនិពន្ធ៖ លីហ្សា