【វប្បធម៌ Diqing មានអ្នកស្នងតំណែង】លោកស្រី He Jinmei ច្រៀងចម្រៀងស្តេច Gesar

2018-09-07 09:30:03 |ប្រភព:yunnangateway

  លោកស្រី He Jinmei ជាអ្នកស្នងតំណែងមួយរូបនៃអ្នកស្នងតំណែងទៅលើការច្រៀងចម្រៀងស្តេច Gesar  បច្ចុប្បន្ននេះនៅមណ្ឌលស្វយ័ត Diqing  ការច្រៀងចម្រៀងស្តេច Gesar បានក្លាយទៅជាបេតិកភ័ណ្ឌអរូបិ​ដែល​ជិតនឹងបាត់បង់យ៉ាងធ្ងន់ធ្ងរព្រោះអ្នកស្នងតំណែងដែលចេះច្រៀងចម្រៀងស្តេច Gesar មិនសូវមានច្រើន​ឡើយ។

  “តាំងពីខ្ញុំមានអាយុ១៤ឆ្នាំបានស្គាល់ការច្រៀងចម្រៀងស្តេច Gesar មក  ក្នុងរយៈពេលរាប់សិបឆ្នាំ  ខ្ញុំបាន​រៀន​ច្រៀងចម្រៀងស្តេច Gesar រហូតតាមលោកគ្រូ  ឥឡូវនេះ  ខ្ញុំអាចច្រៀងបានចម្រៀងស្តេច Gesar ទាំង៥២ដំណាក់​បាន​។  យ៉ាងណាក៏ដោយ  ទោះបីជានៅឃុំ Tacheng ឬនៅមណ្ឌលស្វយ័ត Qiding  ខ្ញុំគឺជាមនុស្សតែមួយគត់ដែល​អាច​ច្រៀងចម្រៀងស្តេច Gesar  ទាំងអស់បានក្រៅពីលោកគ្រូខ្ញុំ។”លោកស្រី He Jinmei និយាយបែបនេះ។

  លោកគ្រូនេះឈ្មោះ He Mingyuan គឺជាអ្នកស្នងតំណែងថ្នាក់ជាតិនៃគម្រោងបេតិកភ័ណ្ឌការច្រៀងចម្រៀងស្តេច Gesar ។  លោកគឺជាគ្រូរបស់លោកស្រី He Jinmei  ក៏ជារៀមច្បងដែលឱ្យលោកស្រី He Jinmei ជឿទុកចិត្ត​និង​អាស្រ័យ។  លោកគ្រូនិងកូនសិស្ស​ទាំងពីរនាក់ច្រៀងចម្រៀងស្តេច Gesar ជាមួយគ្នា  ដើម្បីធ្វើឱ្យរឿងវីរបុរស​ផ្សព្វផ្សាយ​ទៅដល់ឃុំ Tacheng និងកន្លែងជុំវិញ។

  ក្រោយច្រៀងចប់ចម្រៀងមួយបទ  បានទាក់ទាញចំណាប់អារម្មណ៍របស់ពួកយើងយ៉ាងខ្លាំង  ឯកម្លោះជនជាតិ Zang ក៏ស្តាប់ឡើងភ្ញាក់ផ្អើលផងដែរ។ ការច្រៀងចម្រៀងស្តេច Gesar គ្មានសៀវភៅក្បួនបទភ្លេងប្រគល់ឱ្យអ្នក​ជំនាន់​ក្រោយទេ  វាទទួលសុទ្ធតែពឹងផ្អែកលើការចងចាំរបស់មនុស្ស។  ហេតុនេះហើយបានជាអ្នកស្នងតំណែងមិនហានធ្វើខុសនិងមិនអាច​ធ្វើខុស  នេះជាសំណូមពរមូលដ្ឋានសម្រាប់អ្នកស្នងតំណែង។

  ដើម្បីរៀនការច្រៀងចម្រៀងស្តេច Gesar ឱ្យបានល្អប្រសើរនិងពេញលេញ  លោកស្រី He Jinmei បានប្រើប្រាស់​រយៈពេល​សម្រាក់ស្ទើរតែទាំងអស់។  សួរលោកគ្រូម្តងមួយម៉ាត់ៗ  ពេលត្រឡប់ទៅផ្ទះវិញទន្ទេញតាមមួយដំណាក់ៗ។

  “សូមត្រៀមមួកកញ្ជ្រោងពណ៌លឿនឱ្យខ្ញុំ សូមត្រៀមចិញ្ចៀនដែលធ្វើដោយភ្លុកដំរីឱ្យខ្ញុំ……”​មើលឃើញថាប្រជាជននៅ​ជុំវិញ​​សុទ្ធតែឈ្លក់វង្វេងនឹងចម្រៀងដ៏ពិរោះនេះ  ភ្លើងទទួលនៃការច្រៀងចម្រៀងស្តេច Gesar  មិនចេះរលត់ជាដាច់ខាត់​៕

អ្នកសារព័ត៌មាន៖ Zhang Ruogu Xiong Yan  Chu Donghua  Li Wenjun

អ្នកនិពន្ធ៖ លីហ្សា