【វប្បធម៌ Diqing មានអ្នកស្នងតំណែង】វត្ថុសិល្បៈលោហធាតុរបស់លោក LobsangTashi

2018-09-07 17:43:15 |ប្រភព:yunnangateway

  ក្នុងទូកញ្ចក់មានដាក់កូនញញួរបីដើម  កូនញញួរបីដើមនេះបានឆ្លងកាត់ការទទួល១៣ជំនាន់រយៈពេលជាង៦០០ឆ្នាំ  ឯដងរបស់វា​បានលេចចេញស្នាមផតយ៉ាងច្បាស់លាស់។  “នេះជាស្នាមកាន់ដងញញួរនៃអ្នកស្នងជំនាន់នីមួយៗ  ក៏ជា​សក្ខីកម្មដែល​បច្ចេកទេសសិល្បៈប្រពៃណីនេះត្រូវបានឱ្យផ្សព្វផ្សាយតាមជំនាន់នីមួយៗ។”  លោក LobsangTashi ដែល​មាន​អាយុ៥៥ឆ្នាំ​ប៉ះឧបករណ៍កែច្នៃលោហធាតុដែលទទួលពីគ្រួសារទាំងនេះ  មុខមាត់របស់គាត់ប្រកបដោយមោទនភាព។

  ធ្វើជាអ្នកស្នងតំណែងជំនាន់ទី១៤នៃបច្ចេកទេសសិល្បៈកែច្នៃលោហធាតុប្រពៃណីនៃជនជាតិ Zang  និងធ្វើជា​អ្នកស្នង​តំណែងបេតិកភ័ណ្ឌអរូបិថ្នាក់ខេត្តចំនួនដំបូង និងវិចិត្រសិល្បករថ្នាក់ខេត្តនៃខេត្តយូណាន  លោក LobsangTashi ជា​វិចិត្រ​សិល្បៈករដែលស្មិតវត្ថុលោហធាតុដ៏ល្បីឈ្មោះក្នុងតំបន់ជនជាតិ Zang ក្នុងប្រទេសចិន។

  អ្វីដែលត្រូវការធ្វើជាដាច់ខាត់សម្រាប់លោក LobsangTashi  គឺជាការបន្តវេនសិល្បៈវប្បធម៌និង​វិចិត្រ​សិល្បៈដ៏ឆ្នើមនៃ​ជនជាតិ​ Zang ប្រគល់ទៅអ្នកជំនាន់ក្រោយ។  “គ្រួសារពួកខ្ញុំជាគ្រួសារសិល្បៈ​តែមួយគត់ដែលទទួលតាមជំនាន់​នីមួយៗ​ក្នុងតំបន់ជនជាតិ Zang  ហើយជាផលិតរបស់របរប្រើប្រាស់ប្រចាំថ្ងៃនិងគ្រឿងអលង្ការប្រពៃណីនៃជនជាតិ Zang។  វិចិត្រ​សិល្បៈនៃគ្រួសារពួកខ្ញុំធ្វើឱ្យលក្ខណៈប្រពៃណីច្របាច់បញ្ចូលគ្នាជាមួយនឹងសម័យបច្ចុប្បន្ន  ឱ្យវប្បធម៌ជនជាតិ Zang ច្របាច់​បញ្ចូលគ្នាជាមួយវប្បធម៌ពហុជនជាតិ  នេះបានធ្វើឱ្យស្នាដៃខ្ញុំខុសពីស្នាដៃពួកគេ  មានតែធ្វើបែបនេះ  ទើបអាចបង្ហាញ​ចេញ​កម្លាំងរស់រវើកយ៉ាងធំសម្បើមពីសិល្បៈប្រពៃណី។”លោក LobsangTashi និយាយបែបនេះ។

  សម្រាប់ការទទួលបច្ចេកទេសបេតិកភ័ណ្ឌអរូបិមួយនេះ  លោក LobsangTashi មានចិត្តយ៉ាងរឹងមាំ  កូនច្បង​ដែល​បាន​បញ្ចប់ការ​សិក្សាពីសាកលវិទ្យាល័យ  នៅក្រោមការទាមទាររបស់ឳពុក គាត់កំពុងតែត្រៀមត្រឡប់មកផ្ទះវិញដើម្បី​រៀនបច្ចេកទេស​សិល្បៈស្មិតលោហធាតុប្រពៃណីនៃជនជាតិ Zang ធ្វើជាអ្នកស្នងតំណែងជំនាន់ក្រោយ៕

អ្នកសារព័ត៌មាន៖ Xiong Yan  Chu Donghua  Zhang  Ruogu  Li Wenjun

អ្នកនិពន្ធ៖ លីហ្សា