
“ឪពុកខ្ញុំត្រូវបានកំណត់ជាអ្នកស្នងតំណែងវប្បធម៌អរូបិថ្នាក់ជាតិនៅឆ្នាំនេះ ពួកយើងជាគ្រួសារធ្វើគ្រឿមកុលាលភាជន៍ខ្មៅ ឯខ្ញុំជាអ្នកស្នងជំនាន់លើកទី៨នៃគ្រួសារខ្ញុំ។”លោក Larongxiaoba ដែលមានអាយុ២៦ឆ្នាំនិយាយបែបនេះ។

គ្រឿងកុលាលភាជន៍ខ្មៅ Nixi មានគ្រឿងប្រពៃណី៣៨ប្រភេទ ហើយឆ្នាំងដីគឺជាប្រភេទមួយនៅក្នុងនោះ។ ប្រវត្តធ្វើគ្រឿងកុលាលភាជន៍នៃតំបន់ទន្លេ Jinsha និងទន្លេឡានឆាងមាន៣០០០ឆ្នាំហើយ បច្ចេកទេសសិល្បៈធ្វើគ្រឿងកុលាលភាជន៍បុរាណបានបន្តរហូតដល់បច្ចុប្បន្ននេះនៅឃុំ Nixi ។ ក្រោយពីលោក Larongxiaoba បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លោកបានត្រឡប់មកផ្ទះវិញដើម្បីបន្តការសិក្សានិងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងក្រុមហ៊ុនរបស់គ្រួសារ ប្រភេទគ្រឿងកុលាលភាជន៍ចំនួន៣៨គាត់បានរៀនចេះទាំងអស់។


នារដូវក្តៅនេះ ផ្ទះ Larongxiaoba ទទួលភ្ញៀវទេសចរណ៍គ្រប់ទិសទីក្នុងប្រទេសចិនឬពិភពលោក ដែលមានចំនួនរាប់សិបនាក់ជារៀងរាល់ថ្ងៃ ពួកគេមកទីនេះទស្សនា យកបទពិសោធន៍ ឬអាចធ្វើគ្រឿងកុលាលភាជន៍ខ្មៅដោយខ្លួនឯង តាមធម្មតា ពួកគេឈប់នៅទីនេះតែមួយម៉ោងពីរម៉ោង យូរបំផុតគឺកន្លះថ្ងៃ។ ដោយសារធ្វើគ្រឿងកុលាលភាជន៍ខ្មៅមួយត្រូវប្រើប្រាស់ឧបករណ៍ជាងដប់ប្រភេទ បច្ចេកទេសសិល្បៈ៦ដល់៧ដំណាក់កាលនិងចំណាយពីរសបា្តហ៍ ហេតុនេះហើយបានជាក្រោយពីភ្ញៀវទេសចរណ៍ចាកចេញពីកន្លែងនេះរួច មានជាងនឹងជួយបន្តធ្វើការងារទាំងនេះ ក្រោយពីគ្រឿងកុលាលភាជន៍ខ្មៅដុតរួច នឹងត្រូវបានផ្ញើឱ្យទៅកាន់ភ្ញៀវទេសចរណ៍។

ទោះបីជាសកម្មភាពធ្វើគ្រឿងកុលាលភាជន៍ខ្មៅដោយខ្លួនឯងបានទទួលការកោតសរសើរជាច្រើន តែលោក Larongxiaoba មានអារម្មណ៍ថា នៅមិនគ្រប់គ្រាន់ទេ គាត់ចង់ឱ្យធនធានគ្រប់បែបយ៉ាងនៅនឹងកន្លែងរួមបញ្ចូលគ្នា ធ្វើឱ្យភូមិ Tangdui ក្លាយទៅជាកូនឃុំទេសចរណ៍ពិសេសគ្រឿងកុលាលភាជន៍ខ្មៅមួយដោយសាងសង់ជាមួយប្រជាជនដែលរស់នៅក្នុងតំបន់នេះ។

សារព័ត៌មាន៖ Zhang Ruogu Xiong Yan Chu Donghua Li Wenjun
អ្នកនិពន្ធ៖ លីហ្សា