【វប្បធម៌ Diqingមានអ្នកស្នងតំណែង】បង Asang រាំរបាំ Guozhuang កាន់តែរវល់កាន់តែសប្បាយ

2018-09-12 09:32:50 |ប្រភព:Xinhua

  នាព្រឹកថ្ងៃ២៨ ខែសីហា  ក្នុងបន្ទប់ហ្វឹកហាត់នៃស្ថានីយវប្បធម៌របស់ឃុំ Benzilan ស្រុក Deqin មណ្ឌ​លស្វយ័តជនជាតិហ្សាំង Diqing  បង Asang ដែលមានអាយុ៦២និងអ្នកស្រុកបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជនជាតិហ្សាំង​ដើម្បីធ្វើការសម្តែងជាមួយគ្នា​នូវរបាំ​ Guozhuang ។  នេះជាផ្នែកសំខាន់នៃបេតិកភ័ណ្ឌអរូបិថ្នាក់ជាតិគឺរបាំ Guozhuang នៃមណ្ឌលស្វយ័ត Diqing ដែលមកដល់បច្ចុប្បន្ននេះមានប្រវត្តជាង១៥០០ឆ្នាំ។

  បង Asang ជាតួឯកមួយក្នុងក្រុមសម្តែងរបាំ Guozhuang នៃភូមិ Benzilan របស់ឃុំ Benzilan ។  ក្នុងគ្រួសារចំនួន១០៩នៃភូមិ Benzilan  មានជាង៣០០នាក់ចេះរាំរបាំ Guozhuang ។

  ប៉ុន្មានឆ្នាំកន្លងមកនេះ  ការការពារនិងទទួលបន្តនៃបេតិកភ័ណ្ឌអរូបិត្រូវបានទទួលការយកចិត្តទុកដាក់  អ្នកទាំងអស់គ្នា​ស្វែងយល់​កាន់តែច្រើនហើយកាន់តែមានមោទនភាព  ក្នុងការទទួលបន្តកាន់តែច្រើនព្រមទាំងកាន់តែចូលចិត្តសម្រាប់វប្បធម៌របស់ជនជាតិខ្លួន។  បើភូមិណាមួយឬគ្រួសារណាមួយមានកម្មវិធីធំដូចពិធីអាពាហ៍ពិពាហ៍  ពិធីបុណ្យសព  ពិធីចូលឆ្នាំថ្មី  ការសាងសង់ផ្ទះថ្មី  ការទទួលភ្ញៀវ  ការអបអរសាទរការប្រមូលផលនោះសុទ្ធតែត្រូវរាំរបាំ Guozhuang ។  ជាក់ស្តែងនោះភាពរីករាយនៅពេលភូមិដ្ឋាននីមួយៗជួបជុំគ្នាគឺការរាំរបាំ Guozhuang ។” បង Asang បាននិយាយបែបនេះ។

  “កាលពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែតុលាឆ្នាំនេះ  ឃុំ Benzilan នឹងរៀបចំបុណ្យ Guozhuang លើកទីមួយ។  ពេលថ្មីៗនេះ  ពួកយើងកំពុង​ធ្វើការ​ត្រៀមគ្រប់បែបយ៉ាង  ពិតជារវល់ណាស់។”ឃុំទាំងមូលបានរៀបចំបទចម្រៀង​៣០៦បទ  ជំហានរបាំ២៧ប្រភេទនៃរបាំ Guozhuang ៕

អ្នកសារព័ត៌មាន៖ Chu DonghuaXiong Yan  Zhang Ruogu  Li Wenjun

អ្នកនិពន្ធ៖ លីហ្សា

បងAsangរាំរបាំGuozhuang