【វប្បធម៌ Diqingមានអ្នកស្នងតំណែង】អ្នកស្នងតំណែងល្ខោន Weixi លោក Zhao Yanzu ច្រៀងល្ខោនបុរាណនៃជនជាតិ Han

2018-09-13 09:49:44 |ប្រភព:yunnangateway

  នៅស្រុកស្វយ័តជនជាតិ LisuWeixi ល្ខោន Dacixi ជាល្ខោនពិសេសម្យ៉ាង  វាជាល្ខោនបុរាណនៃជនជាតិ Han។  ល្ខោន Dacixi តាំង​ពី​បង្កើត​ឡើងដល់ឥឡូវនេះមានប្រវត្តិ២៨០ឆ្នាំ។

  លោក Zhao Yanzu ដែលមានអាយុ៨០ឆ្នាំធ្វើជាអ្នកស្នងតំណែងបេតិកភ័ណ្ឌអរូបិល្ខោន Dacixi ថ្នាក់ខេត្តជំនាន់លើកទី៧  រាល់ពេល​លោកធ្វើការសម្តែងល្ខោន Dacixi លោកបានយកចិត្តទុកដាក់និងធ្វើការសម្តែងជាលក្ខណៈផ្លូវការ  បើតាមពាក្យលោកនោះ  គឺនេះជាការ​គោរពសម្រាប់វប្បធម៌ដែលបានបន្តវេនដល់បច្ចុប្បន្ននេះ។

  បទពិសោធន៍ល្ខោន Dacixi របស់លោក Zhao Yanzu បានចាប់ផ្តើមតាំងពីអាយុ៥ឆ្នាំ។  ក្រោយពីលោកក្លាយទៅជាអ្នក​ស្នង​តំណែង​ថ្នាក់ខេត្ត  ទោះបីជាបង្រៀនសិស្សឬធ្វើការសម្តែង លោកកាន់តែជឿជាក់ខ្លួនឯង​។  ឥឡូវនេះ  ខ្ញុំមានសិស្សចំនួន៣៨នាក់  ពួកគេមានជនជាតិ Han  ក៏មានជនជាតិ Lisu ជនជាតិ Naxi ។  អាយុចាស់ជាងគេគឺជាង៦០ឆ្នាំ  ក្មេងជាងគេគឺជាង៣០ឆ្នាំ។

  

  ល្ខោន Dacixi ជាវប្បធម៌បេតិកភ័ណ្ឌអរូបិអេកូដើមនៃឃុំ Baohe ស្រុក Weixi  មានលក្ខណៈតំបន់យ៉ាងខ្លាំង។  បើមិនមែនជាអ្នកស្រុក​នៅ​ទីនោះ  គឺពិបាករៀនណាស់។

  មានអ្នកខ្លះសួរថា៖“លោកគ្រូ Zhao រៀនល្ខោន Dacixi ពិបាកយ៉ាងនេះ  រីឯធ្វើការការពារល្ខោន Dacixi ពិបាកដែរមែនទេ?”លោកគ្រូ Zhao តបថា:“ពិបាក  តែទោះបីជាពិបាកយ៉ាងណាក៏ត្រូវតែបន្តវេនដែរ។”

  “ក្នុងល្ខោន Dacixi  ចំពោះរឿងល្ខោនប្រពៃណីឬទាន់សម័យ  ពូកយើងសុទ្ធតែធ្វើការច្រៀងនិងផ្សព្វផ្សាយ។”លោកស្រី Zhao Guixiang និយាយបែបនេះ  ក្រុមសម្តែងដែលមានសមាជិកចំនួន៣៨នាក់នេះតែងតែចូលក្នុងសាលាធ្វើការសម្តែងដោយមិនគិតថ្លៃ  គោលបំណងពួកគេគឺចង់ទាក់ទាញមនុស្សកាន់តែច្រើនមកស្វែងយល់ពីវប្បធម៌ប្រពៃណីមួយនេះ។

 “ខ្ញុំជឿជាក់ថា  ចំពោះការបន្តវេនល្ខោន Dacixi គឺមានសេចក្តីសង្ឃឹម  ទោះបីជាការគាំទ្រពីរដ្ឋាភីបាលឬភាពស្រឡាញ់និងប្រកាន់ខ្ជាប់នៃសិស្ស  សុទ្ធតែបញ្ជាក់ថា  ធូបនៃល្ខោន Dacixi មិនចេះរលត់  វានឹងត្រូវបន្តវេនរហូតតាមជំនាន់នីមួយៗ  ផ្សព្វផ្សាយនិងកសាងកេរ្តិ៍ដោយឥតឈប់ឈរ។”លោក Zhao Yanzu និយាយបែបនេះ៕

អ្នកសារព័ត៌មាន៖ Xiong Yan Chu Donghua  Zhang Ruogu  Li  Wenjun

អ្នកនិពន្ធ៖លីហ្សា