【វប្បធម៌ Diqingមានអ្នកស្នងតំណែង】លោកស្រី Zhuo Ma ធ្វើអាវ Zang ៖ ការងារមួយធ្វើពេញមួយជីវិត

2018-09-14 09:40:02 |ប្រភព:yunnangateway

  “ធ្វើការដេរប៉ាក់និងដេរអាវ Zang ជាការងារដែលខ្ញុំស្រឡាញ់បំផុត។”នេះជាពាក្យក្នុងចិត្តរបស់លោកស្រីZhuo Ma  ដែលជាអ្នកស្នងតំណែងបេតិកភ័ណ្ឌអរូបិនៃគម្រោងបេតិកភ័ណ្ឌវប្បធម៌ថ្នាក់ខេត្តគឺបច្ចេកទេសសិល្បៈដេរសម្លៀកបំពាក់ជនជាតិ Zang ។

  តាំងពីអាយុ១៥ឆ្នាំលោកស្រី Zhuo Ma ដែលរស់នៅក្នុងឃុំ Benzilan ស្រុក Deqin មណ្ឌលស្វយ័តជនជាតិ Zang Diqing ខេត្តយូណានបានចាប់ផ្តើមធ្វើការដេរប៉ាក់  លោកស្រីរៀនធ្វើបាន១០ឆ្នាំ  ទើបធ្វើចេញអាវ Zang មួយសម្រាប់លើកដំបូងក្នុងជីវិតរបស់លោកស្រី​។  បច្ចុប្បន្ននេះ  លោកស្រី Zhuo Ma ដែលមានអាយុ៥៥ឆ្នាំមានរោងចក្រសម្លៀកបំពាក់ជនជាតិ Zang របស់ខ្លួនឯង  ហើយមានផលិតផលសម្រាប់លក់ដូរនៅនឹងកន្លែងនិងតំបន់ជុំវិញ។

  “អាវ Zang ប្រពៃណីត្រូវការធ្វើដោយដៃ  បច្ចេកទេសសិល្បៈនៃអាវ Zang ស្ត្រីមានភាពស្មុគស្មាញបន្តិច  ឯអាវ Zang សម្រាប់យុវវ័យ មនុស្សវ័យកណ្តាល មនុស្សចាស់មានម៉ូដខុសៗគ្នា  សម្ភារៈសម្រាប់ផលិតអាវនិងគ្រឿងអលង្ការសុទ្ធតែជាគ្រឿងសំខាន់  បើមានតែ​ម្នាក់ឯងធ្វើ  ទោះជាយ៉ាងណាក៏ត្រូវចំណាយជាងដប់ថ្ងៃដែរ​។”

  អាវ Zang បានដើរតួនាទីសំខាន់ណាស់ក្នុងជីវភាពរស់នៅនៃប្រជាជន Zang នៅទីនោះនាពេលបច្ចុប្បន្ននេះ   ប្រហែលម្នាក់ៗសុទ្ធតែមានមួយសម្រាប់  ពេលចូលរួមពិធីអាពាហ៍ពិពាហ៍  ពិធីបុណ្យសព បុណ្យចូលឆ្នាំថ្មីឬបុណ្យផ្សេងៗ  និងការរាំ​របាំ ​Guozhuang ជាដើម  សុទ្ធតែត្រូវប្រើប្រាស់។  ប៉ុន្តែទីនោះ  បច្ចេកទេសសិល្បៈធ្វើអាវ Zang ធ្លាប់ជួបបញ្ហា​ស្ទើរតែជិត​បាត់បង់។“ខណៈ​ពេល​ដែលឪពុកខ្ញុំទទួលការអញ្ជើញឱ្យធ្វើអាវរបាំពីព្រះវិហារ Dongzhulin  គាត់បានជាមនុស្សតែម្នាក់គត់ដែលចេះបច្ចេកទេស​សិល្បៈ​ធ្វើអាវZangប្រពៃណីនៅទីនោះ។”លោកស្រី Zhuo Ma និយាយបែបនេះ។

 

  លោកស្រី Zhuo Ma បានប្រាប់យើងថា  ឥឡូវនេះ  រោងចក្រអាចធ្វើអាវ Zang ជាច្រើនប្រភេទ  សមល្មមសម្រាប់ស្លៀកពាក់ប្រចាំថ្ងៃនិងក្នុងកម្មវិធីប្រើជាផ្លូវការ  តម្លៃវាមានរាប់ពាន់យ័នដល់រាប់ម៉ឺនយ័ន  ដោយសារបច្ចេកទេសសិល្បៈយ៉ាងវិចិត្រ​  ផលិតផលរបស់ពួកគេត្រូវបានប្រមូលយកទៅរក្សាទុកនៅសារមន្ទីរជាច្រើន។

  

  ឆ្នាំមុន  ព្រះវិហារ Dongzhulin បានរកឃើញលោកស្រី Zhuo Ma ទៀត  ដើម្បីអញ្ជើញគាត់ធ្វើអាវរបាំថ្មី  ឯអាវរបាំចាស់  គឺធ្វើដោយឪពុកលោកស្រី Zhuo Ma នៅកាលពីមុន ។“ក្នុងជីវិតខ្ញុំគឺខ្ញុំធ្វើតែរឿងមួយ គឺការធ្វើអាវ Zang ។”លោកស្រី Zhuo Ma និយាយបែបនេះផង  ទឹកមុខគាត់បានលេចចេញនូវស្នាមញញឹមប្រកបដោយសុភមង្គលនិងមោទនភាព។

អ្នកសារព័ត៌មាន៖ Zhang Ruogu Xiong Yan Chu Donghua Li Wenjun

អ្នកនិពន្ធ៖ លីហ្សា