【វប្បធម៌ Diqingមានអ្នកស្នងតំណែង】លោក Li Lihua រាំរបាំ Tacheng Reba ក្នុងការបួងសួង ទទួលយកសេចក្តីសុខ និងភាពសោយសុខ

2018-09-14 17:30:43 |ប្រភព:yunnangateway

  “រាំរបាំ TachengReba គឺប្រារព្ធឡើងដើម្បីបួងសួង។  តែបច្ចុប្បន្ននេះ  ពួកយើងបានរស់នៅប្រកបដោយសេចក្តីសុខ។”  នៅមជ្ឈមណ្ឌលសិក្សានិងការពាររបាំRebaនៅឃុំ Tacheng ស្រុកស្វយ័ត Lisu Weixi មណ្ឌលស្វយ័តជនជាតិ Zang Diqing លោក Li Lihua ដែលមានអាយុ៣៨ឆ្នាំ ជាអ្នកស្នងតំណែងបេតិកភ័ណ្ឌអរូបិថ្នាក់មណ្ឌលទើបតែនាំអ្នកសុ្រករាំរបាំ Tacheng Reba​ ។

  “របាំ Tacheng Reba ទាំងអស់មាន២៤ដំណាក់ បើចង់រៀនអស់ត្រូវចំណាយពេលជាង៣ឆ្នាំ។”លោក Li Lihua និយាយថា  គាត់មិនគ្រាន់តែបានរៀនចេះអត្ថន័យទាំងអស់ទេ  ថែមទាំងអាចធ្វើជាអ្នកបង្ហាត់ច្រៀងនិងអ្នកបង្ហាត់រាំផងដែរ។

  សំលៀកបំពាក់នៃរបាំ Tacheng Reba ពិតជាមានន័យណាស់  ស្លៀកពាក់សំលៀកបំពាក់ស្ត្រីមួយសម្រាប់ប្រហែលត្រូវការ​ចំណាយ​ពេលជាងកន្លះម៉ោង។  ខ្សែក្រវាត់៧ពណ៌នៅផ្នែកខ្នងសំលៀកបំពាក់បុរស ពណ៌ចំនួន៧តំណាងឱ្យ​មេឃពណ៌ខៀវ  ពពក​ពណ៌ស ព្រះអាទិត្យ  ភ្នំខ្ពស់  បឹង ស្រូវ និងត្រី។  សំលៀកបំពាក់ស្ត្រីបានភ្ជាប់ជាមួយនឹងស្គរព្រះច័ន្ទនិងព្រះអាទិត្យ  ម្ខាងរូបព្រះអាទិត្យ  ម្ខាងរូបព្រះច័ន្ទ  ក្នុងពាក្យចម្រៀងក៏មានព្រះអាទិត្យនិងព្រះច័ន្ទផងដែរ។  និយាយជារួម សំលៀកបំពាក់និងពាក្យក្នុងចម្រៀង​សុទ្ធតែ​បង្ហាញពី​សេចក្តីស្រឡាញ់  សេចក្តីគោរពរបស់ប្រជាជននៅទីនោះចំពោះធម្មជាតិ។

  

  ហេតុនេះហើយបានជា  អត្ថន័យនៃរបាំRebaបានសម្រេចពេលច្រៀងនិងរាំយ៉ាងឱឡារិកនិងមានលក្ខណៈផ្លូវការ  មិនអាចច្រៀង​និងរាំ​តាមចិត្តបានឡើយ។

  “ចំពោះរបាំ Tacheng Reba ខ្ញុំកំពុងតែសិក្សានិងស្រោជ្រាវដោយឥតឈប់ឈរ។”លោក Li Lihua និយាយដោយចិត្តស្មោះ  លោកបានត្រូវអញ្ជើញចូលក្នុងសាលាដើម្បីបង្រៀន  ដូច្នេះ  មានតែបង្រៀនផងរៀនផង  ទើបអាចធ្វើការងារបន្តវេនបានល្អ​៕

អ្នកសារព័ត៌មាន៖ Chu Donghua  Xiong Yan  Zhang Ruogu  Li Wenjun

អ្នកនិពន្ធ៖ លីហ្សា