【វប្បធម៌ Diqingមានអ្នកស្នងតំណែង】លោក Li biqing បង្ហាត់របាំ Achimugua ៖ ច្រៀងចេញនូវជីវភាពដ៏មានសុភមង្គលពេញ៣៦៥ថ្ងៃ

2018-09-18 17:06:22 |ប្រភព:yunnangateway

  កាលថ្ងៃទី២៩ ខែសីហា  នៅភូមិ Tongle ឃុំ Yezhiស្រុកស្វយ័តជនជាតិ Lisu Weixi មណ្ឌលស្វយ័តជនជាតិ Zang Diqing លោក Li Biqing ដែលមានអាយុ៥០ឆ្នាំនិងជាអ្នកស្នងតំណែងបេតិកភ័ណ្ឌវប្បធម៌ថ្នាក់ជាតិបានណែនាំប្រជាជនដែលរស់នៅក្នុង​ភូមិរាំរបាំ​ Achimugua​​ដោយភាពរាក់ទាក់កក់ក្តៅ។

  Achimugua ជាពាក្យបកប្រែតាមសម្លេងភាសា Lisu បើបកប្រែជាភាសាចិន​គឺមានន័យថា “ចម្រៀងនិងរបាំនៃសត្វពពែ”​ឬ“ចម្រៀង​ដែលរៀនតាមសម្លេងសត្វពពែ”។  នៅថ្ងៃនោះ  មានមិត្តពិសេសពីរនាក់ទៀត  ម្នាក់ជាអ្នកស្នងតំណែងបេតិកភ័ណ្ឌអរូបិតម្បាញជនជាតិ Lisu លោកស្រី Yu Xinzhi  ម្នាក់ទៀតជាអ្នកស្នងតំណែងបេតិកភ័ណ្ឌអរូបិចាក់សំពត់ចំបើងស្រូវសាលីលោកស្រី Yu Xiuzhi ។  រីឯ​ស្នាដៃ​របស់អ្នកទាំងពីរនាក់ជាផ្នែកសំខាន់នៃសំលៀកបំពាក់នៃ Achimugua ។

  លោក Li Biqing និយាយថា  គាត់បានរៀនជាង១០ឆ្នាំ  បានរៀនចេះ៨០%នៃចម្រៀងនិងរបាំនៃជនជាតិ Lisu រួមទាំងរបាំ Achimugua ។ ក្នុងគ្រូបង្រៀនរបស់គាត់ចំនួន៤នាក់មាន៣នាក់បានស្លាប់ហើយ។ ដើម្បីបន្តវេនបច្ចេកទេសសិល្បៈមួយនេះទៀត  លោក Li Biqing រៀននិងធ្វើសង្ខេបផងនិងបង្រៀនសិស្សផង  ដល់ឥឡូវនេះបានបង្រៀនសិស្សប្រហែល៤០០-៥០០នាក់  នៅក្នុងនោះ​មានសិស្ស​ប្រហែល​២០-៣០ នាក់អាចធ្វើជាអ្នកបង្ហាត់រាំបាន។

  សំលៀកបំពាក់ពេលរាំរបាំ Achimugua ជាសំលៀកបំពាក់ដ៏សំអិតសំអាងនៃជនជាតិ Lisu ដែលធ្វើយ៉ាងពិសេស  ពួកគេតាំងពីដាំដុះ​សំឡីកប្បាសដល់ដេរសំលៀកបំពាក់សុទ្ធតែធ្វើដោយខ្លួនឯង  រីឯដល់ថ្ងៃដាំសំឡីកប្បាសត្រូវរាំ Achimugua  ដើម្បីច្រៀងបង្ហាញពី​ទឹកចិត្ត​ដាំដុះ  ជាមួយគ្នានេះ  ធ្វើការបួងសួងឱ្យមានអាកាសធាតុល្អនិងសូមថ្លែងអំណរគុណសម្រាប់អំណោយពីធម្មជាតិ។

  ពេលលោកយាយនិងលោកតាស្លៀកពាក់សម្លៀកបំពាក់នៃជនជាតិ Lisu ត្រូវពាក់មួកក្បាលជ្រូក។ គ្រឿងអលង្ការនៅលើមួក​មាន​ស្លាកប្រភេទ៥ ស្លាកថ្ម  ស្លាកមាស  ស្លាកប្រាក់  ស្លាកស្ពាន់និងស្លាកចំបើងស្រូវសាលី។  កាលពីមុន  ស្លាកថ្មជានិមិត្តសញ្ញា​នៃស្តេច​ភូមិដ្ឋាន  ឯស្លាកចំបើងស្រូវសាលីជាសំលៀកបំពាក់នៃមនុស្សធម្មតា។  ឯប្រភេទសម្ភារៈចងភ្លៅមាន៣  ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ​គឺធ្វើដោយសំឡីកប្បាស ប្រើប្រាស់ពេលធ្វើស្រែគឺធ្វើដោយឬស្សី  ប្រើប្រាស់ពេលប្រមាញ់សត្វគឺធ្វើដោយស្បែកសត្វ។

  របាំAchimuguaក៏ហាក់ដូចជាទឹកឃ្មុំវប្បធម៌ដែលធ្វើនិងប្រមូលចេញពីជីវភាពប្រចាំថ្ងៃនៃជនជាតិ Lisu ព្រមទាំងភ្នំនិងទឹកធម្មជាតិនៃភូមិ Tongle ។

អ្នកសារព័ត៌មាន៖ Chu Donghua  Xiong Yan  Zhang Ruogu  Li Wenjun

អ្នកនិពន្ធ៖ លីហ្សា