ស្រុក Guangnan ខេត្តយូណានបានរៀបចំ “ពិធីជប់លៀងតាមដងវិថី Xinmi”

2018-09-26 18:22:17 |ប្រភព:中新网

  កាលពីថ្ងៃទី២១ ខែកញ្ញា  ភ្ញៀវទេសចរណ៍ភ្លក់ចំណីអាហារដ៏ឆ្ងាញ់ពិសានៅលើ“ពិធីជប់លៀងតាមដងវិថី Xinmi”។  នៅថ្ងៃនោះ​ផងដែរ  ស្រុកGuangnanខេត្តយូណានបានរៀបចំ“ពិធីជប់លៀងតាមដងវិថីXinmi”  ប្រើប្រាស់អាហារសម្រន់ពិសេសគ្រប់បែបយ៉ាងដែល​ធ្វើដោយអង្ករដាក់ចូលក្នុងពិធីជប់លៀងតាមដងវិថី  ដើម្បីឱ្យភ្ញៀវទេសចរណ៍ភ្លក់មើល។  តាំងពីសម័យបុរាណមក  ស្រុក​Guangnan​ខេត្តយូណានបានល្បីឈ្មោះដោយសារការដាំដុះស្រូវ  អង្ករដែលផលិតចេញពីឃុំBabaoរបស់ស្រុកGuangnanធ្លាប់​ជាអង្ករសម្រាប់​ប្រើប្រាស់ក្នុងរាជរាំង។

ភ្ញៀវទេសចរណ៍ថតជាអនុស្សាវរីយ៍នៅលើ“ពិធីជប់លៀងតាមដងវិថីXinmi”។

ចំណីអាហារគ្រប់បែបយ៉ាងនៃ“ពិធីជប់លៀងតាមដងវិថីXinmi”។

កញ្ញាជនជាតិZhuangនៅនឹងកន្លែងជូនស្រាដល់ភ្ញៀវទេចរណ៍នៅលើ“ពិធីជប់លៀងតាមដងវិថីXinmi”៕

ប្រភពរូបថត៖ Ren Dong

អ្នកនិពន្ធ៖ លីហ្សា