ស្រុក Yuanyang ខេត្តយូណាន៖ ធ្វើគ្រឿងប៉ាក់អាចដើរផ្លូវទៅកាន់ភាពធូរធារ

2018-10-17 10:45:34 |ប្រភព:Xinhua

  កាលពីមុនគ្មានសហករណ៍ឡើយ  ប្រជាជនក្នុងភូមិបានចំណូលប្រចាំខែប្រមាណតែ១០០០យ័នដោយការលក់គ្រឿងអលង្ការប៉ាក់  ក្រោយពីសហករណ៍បានបង្កើតឡើង  ផលិតផលគ្រឿងប៉ាក់បានសម្រេចបាននូវការផលិតម៉ូដតាមតម្រូវការភ្ញៀវ  ស្ត្រីប៉ាក់បាន​ចំណូល​ជាង២០០០យ័នក្នុងមួយខែ  បើមានការកុម៉្មង់ច្រើនអាចបានចំណូល៣០០០យ័នក្នុងមួយខែក៏គ្មានបញ្ហាផងដែរ។  បច្ចុប្បន្ននេះ  ស្ត្រីប៉ាក់អាចធ្វើតាមការចូលចិត្តរបស់ខ្លួន  ធ្វើរចនានិងប៉ាក់កាបូបដៃ កាបូបស្ពាយ  និងកន្សែងរុំកជាដើម  ស្នាដៃទាំងអស់​សុទ្ធតែ​មានតែមួយប៉ុណ្ណោះ។

  កាលពីឆ្នាំ២០១៥  ឃុំ Panzhihua បានប្រើប្រាស់ម៉ូដអភិវឌ្ឍគឺ“ក្រុមហ៊ុន+សហករណ៍+មូលដ្ឋានបន្តវេន+ស្ត្រីប៉ាក់”បានបង្កើត​សហករណ៍​ដើម្បីអភិវឌ្ឍគ្រឿងប៉ាក់ជនជាតិ។

  តាំងពីខែមីនាឆ្នាំ២០១៥កន្លងមក  គ្រឿងប៉ាក់ដ៏វិចិត្របានចូលក្នុងពិព័រណ៍លក់ដូរទេសចរណ៍អន្តរជាតិប្រទេសចិន  ពិព័រណ៍ចិន-អាស៊ីខាងត្បូង  ពិព័រណ៍ឧស្សាហកម្មជាដើម ហើយបានទទួលការវាយតម្លៃយ៉ាងល្អ។  នាខែកញ្ញាឆ្នាំ២០១៦  ផលិតផលគ្រឿងប៉ាក់បានចូលរួមវេទិកាអនឡាញជាផ្លូវការ។

  ជាមួយគ្នានេះ  សមាជិកសហករណ៍បានទៅកាន់ទីក្រុងសៀងហៃ ទីក្រុង Suzhou និងទីក្រុងគុនមីញជាដើម​ដើម្បីសិក្សាស្រាវជ្រាវ​អំពី​ស្ថានភាពអភិវឌ្ឍនៃឧស្សាហកម្មគ្រឿងប៉ាក់  ធ្វើការផ្លាស់ប្តូរអំពីបច្ចេកវិទ្យាគ្រឿងប៉ាក់  លើកកម្ពស់សមត្ថភាពរបស់ស្ត្រីប៉ាក់ដើម្បីជំរុញតម្លៃគ្រឿងប៉ាក់ពីរាប់សិបយ័ននៅកាលមុនឱ្យ​ឡើងដល់រយយ័នឬពាន់យ័ន៕

អ្នកសារព័ត៌មាន៖ Liu Xinwei

អ្នកនិពន្ធ៖ លីហ្សា