អ្នកបញ្ជូនទំនិញរវល់ធ្វើការនៅទីក្រុងភ្នំពេញ

2018-11-09 17:25:34 |ប្រភព:yunnangateway

  ពេលថ្មីៗនេះ  ក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាបានប្រទះឃើញអ្នកបញ្ជូនទំនិញ Zhongtong ។  ពួកគេមកពីក្រុមហ៊ុនដឹក​ជញ្ជួនទំនិញ ​Zhongtong(កម្ពុជា)យោងតាមការណែនាំបានដឹងថា  បច្ចុប្បន្ននេះ  ក្រុមហ៊ុននេះបានរៀបចំទីកន្លែងបម្រើសេវាកម្ម​ជាង២០នៅ​គ្រប់ទិសទីទូទាំងកម្ពុជា។

  លោកវ៉ាន់ដាគឺជាអ្នកបញ្ជូនទំនិញផ្នែកលក់នៅខណ្ឌ៧មករាក្រុងភ្នំពេញនៃក្រុមហ៊ុនដឹកជញ្ជួនទំនិញ Zhongtong  គាត់ចូលធ្វើការ​នៅ​ក្រុមហ៊ុននេះបាន៨ខែហើយ  ចំណូលមួយខែបានដល់៤០០ដុល្លារអាមេរិក  ដែលនេះខ្ពស់ជាង១ដងបើធៀបនឹងចំណូលកម្មករ​ធម្មតានៅទីនោះ។  អ្នកទទួលខុសត្រូវផ្នែកលក់នៅខណ្ឌ៧មករាក្រុងភ្នំពេញនៃក្រុមហ៊ុនដឹកជញ្ជួនទំនិញ Zhongtong ​ជាជនជាតិខ្មែរកាត់​ចិនម្នាក់   គាត់បាននិយាយថា៖“គំនិតផ្តួចផ្តើម‘ខ្សែក្រវ៉ាត់មួយ  និងផ្លូវមួយ’បានជម្រុញការអភិវឌ្ឍនៃប្រទេសកម្ពុជា  ខ្ញុំបានរកឃើញ​ទិសដៅនៃវិស័យដឹកជញ្ជួនទំនិញរបស់ប្រទេសកម្ពុជា”។

  លោក Liu ជាជនជាតិចិនដែលធ្វើការនៅក្បែរមហាវិថីម៉ៅសេងទុង  ក្រោយពីបានទទួលទំនិញ  គាត់និយាយដោយសេចក្តី​សប្បាយរីករាយថា៖“កាលពីមុនពួកយើងមិនបានទិញទំនិញដូចនៅចិនឡើយ  ដោយសារការដឹកជញ្ជួនទំនិញមានភាពរញ៉េរញ៉ៃពេក  ឥឡូវនេះមានក្រុមហ៊ុនដឹកជញ្ជួនទំនិញ Zhongtong  ទិញទំនិញតាមអ៊ីនធឺណិតលឿនជាងគេពីរថ្ងៃអាចទទួលបាន  ពិតជាងាយស្រួល​ណាស់!”

  ប៉ុន្មានឆ្នាំកន្លងមក  នៅក្រោមជំនួយនិងឧបត្ថម្ភពីប្រទេសចិន  ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាត្រូវបានកែលម្អយ៉ាង​ឆាប់រហ័ស  ការអភិវឌ្ឍក្នុងល្បឿនលឿននេះបាននាំឱកាសថ្មីចំពោះវិស័យដឹកជញ្ជូនទំនិញនៅប្រទេសកម្ពុជា៕

អ្នកសារព័ត៌មាន៖ Yu Jiangning

អ្នកនិពន្ធ៖ លីហ្សា