នៅខេត្តយូណានទំនិញដែលដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនក្នុងមួយថ្ងៃនឹងកើនដល់៦តោនក្នុងសបា្តហ៍មាសអនឡាញ

2018-11-09 17:51:18 |ប្រភព:yunnangateway

  ក្នុងអំឡុងពេល“ដប់មួយគូ”(គឺថ្ងៃទី១១ ខែវិច្ឆិកា ថ្ងៃនេះជាបុណ្យទិញទំនិញដោយសេចក្តីសប្បាយរីករាយ​តាមអ៊ីនធឺណិត​នៅ​ប្រទេសចិន)ខេត្តយូណាននឹងបញ្ចេញឧត្តមានុភាពនៃការដឹកជញ្ជូនដោយរថភ្លើងល្បឿនលឿន  រៀបចំធនធានដឹកជញ្ជូនគ្រប់បែប​យ៉ាងដោយវិទ្យាសាស្ត្រ​ដូចជាទុករថភ្លើងល្បឿនលឿននិងរថភ្លើងធម្មតាជាដើម ដើម្បីចូលរួមដោយសកម្មនូវការដឹកជញ្ជួនទំនិញ​ក្នុង​សបា្តហ៍មាសអនឡាញ។

  យោងតាមដំណឹងបានបង្ហាញថា   ក្នុងសបា្តហ៍មាសអនឡាញ“ដប់មួយគូ”នៅឆ្នាំនេះ  ទំនិញដែលដឹកជញ្ជូនតាមរថភ្លើងសំខាន់ជា​ទំនិញគ្រប់បែបយ៉ាងដែលទិញពីអ៊ីនធឺណិត  រួមទាំងផលិតផលពិសេសយូណានដូចជានំផ្កាស្រស់  តែភូអឺជាដើមនិងរបស់របរប្រើប្រាស់​ប្រចាំថ្ងៃផ្សេងៗដែលប៉ាន់ស្មានថាទំនិញដែលដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនក្នុងមួយថ្ងៃនឹងកើនដល់៦តោន៕

អ្នកសារព័ត៌មាន៖ Zhan Jingjing Huang Xianjian

អ្នកនិពន្ធ៖ លីហ្សា