រយៈពេលកំពូលនៃការដឹកញ្ជូនទំនិញបានមកដល់ហើយក្រោយពីបុណ្យ“១១‌•១១”

2018-11-15 09:29:41 |ប្រភព:yunnangateway

  ក្រោយពីបុណ្យ“១១‌·១១” កញ្ចប់ទំនិញជាច្រើនបានមកដល់ខេត្តយូណាននាថ្ងៃទី១៣ ខែវិច្ឆិកា  អ្នកបញ្ជូនទំនិញ​មមាញឹក​រើទំនិញ  ចែកចាយ រៀបចំចូលរថយន្តនិងបញ្ជួនទំនិញ  ការដឹកជញ្ជូនទំនិញក្រោយពីបុណ្យ​“១១‌·១១”​បាន​ចូល​ក្នុងរយៈពេលកំពូល​។

  ការប៉ាន់ស្មានដំបូងគឺពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែវិច្ឆិកាកញ្ចប់ទំនិញប្រចាំថ្ងៃជាមធ្យមនៃខេត្តយូណាន​នឹងដល់​៥២០ម៉ឺនកញ្ចប់  ចំនួនទំនិញច្រើនបំផុតក្នុងមួយថ្ងៃប្រហែលនឹងដល់៦២០ម៉ឺនកញ្ចប់។  តាមទិន្នន័យពី​អនឡាញTianmao  បុណ្យ“១១‌·១១”នៅឆ្នាំនេះ  ទំហំជំនួញមួយថ្ងៃពេញនៃខេត្តយូណានជាប់ចំណាត់ថ្នាក់ទី២០ក្នុងប្រទេសចិន  ទំហំចំណាយ​ដល់៣៨១១លានយាន់  បានកើនឡើង២១%បើធៀបនឹងឆ្នាំមុន  លក់ទៅក្រៅបានដល់៨០៩លានយាន់  បានកើន​ឡើង​៣៣%បើធៀបនឹងឆ្នាំមុន៕

អ្នកសារព័ត៌មាន៖ Chen Wenzhong DuanXiaorui Yang Zheng

អ្នកនិពន្ធ៖ លីហ្សា