ធ្វើជាបេសកជនក្នុងការផ្លាស់ប្តូវប្បធម៌ចិន-កម្ពុជា ទស្សនមជ្ឈមណ្ឌលវប្បធម៌ចិននៅប្រទេសកម្ពុជា

2018-11-19 17:42:09 |ប្រភព:yunnangateway

“ដល់ចុងសប្តាហ៍ កន្លែងនេះកាន់តែអ៊ូអរថែមទៀត។ អ្នកស្ម័គ្រចិត្ត អ្នកស្រឡាញ់វប្បធម៌ចិនអាយុខុសគ្នា​សុទ្ធតែប្រជុំគ្នា​នៅ​ទីនេះ។  មន្ត្រីកម្ពុជាក៏ចូលចិត្តមកទីនេះផឹកតែលេងកម្សាន្តផងដែរពេលទំនេរ។”លោក Quan Yangang អគ្គនាយកបណ្ណាគារស៊ីនជឺ(ភ្នំពេញ) និងជានាយក​មជ្ឈមណ្ឌល​វប្បធម៌ចិននៅភ្នំពេញណែនាំយ៉ាងនេះឱ្យ​គណៈប្រតិភូប្រព័ន្ធ​សារព័ត៌មានយូណាន។

  ធ្វើជាសហគ្រាស“ដើរចេញទៅក្រៅ”មុនគេនៃខេត្តយូណាន  បណ្ណាគារស៊ីនជឺនៃក្រុមហ៊ុនស៊ីជឺគ្រុបគុនមីញដែលស្ថិតនៅទីក្រុងភ្នំពេញ​ប្រទេស​កម្ពុជា​បង្កើតនាខែតុលា ឆ្នាំ២០១១។  ដល់ចុងឆ្នាំ២០១៥  ផ្ទះវប្បធម៌ចិនបានចាប់ផ្តើមលក់សៀវភៅ​នៅទីក្រុងភ្នំពេញ​នៃ​ប្រទេសកម្ពុជា។

  សៀវភៅបង្រៀនភាសាចិន  សៀវភៅកុមារនិងសៀវភៅពាក់ព័ន្ធនឹងយូណានបានទទួលការពេញនិយមពីសំណាក់​អ្នកអាននៅប្រទេសកម្ពុជា។  នៅកន្លែងទូសៀវភៅដែលបោះពុម្ភដោយខេត្តយូណាន  អ្នកសារព័ត៌មានបានឃើញថា  សៀវភៅពាក់ព័ន្ធវប្បធម៌តៃភូអឺ  វប្បធម៌ជនជាតិ សត្វនិងរុក្ខជាតិពិសេសនៅខេត្តយូណានមានស្នាមលើសន្លឹក​សៀវភៅ​ខ្លះៗ​“ធ្វើការណែនាំនិងឧទ្ទេសនាមយូណានជាការងារសំខាន់របស់ពួកយើង  តែមិនស្មានថាប្រជាពលរដ្ឋខ្មែរដែល​ចូលចិត្តយូណានមានច្រើនយ៉ាងនេះ” ចំពោះភាពល្បីឈ្មោះនៃស្រុកកំណើតរបស់ខ្លួង  លោក Quan Yangang និយាយបែបនេះ។

  ក្នុងនាមជាហាងលក់សៀវភៅភាសាចិនធំបំផុតនៅប្រទេសកម្ពុជា  បណ្ណាគារស៊ីនជឺមានសៀវភៅគ្រប់បែប​យ៉ាងជាង​៥ម៉ឺនប្រភេទ  សរុបជាង៧ម៉ឺនក្បាល។

អ្នកសារព័ត៌មាន៖ Shen Yan Xiong Yan Feng Yaxin Zhang Tong

អ្នកនិពន្ធ៖ លីហ្សា