ក្នុងរយៈ៥ឆ្នាំខាងមុខ ក្រុងប៉េកាំងនឹងបើកហាងដាក់បង្ហាញផលិតផលធុរកិច្ចអេឡិចត្រូនិចឆ្លងដែនចំនួន១០០កន្លែង

2018-12-24 18:22:12 |ប្រភព:CRI

    ស្រប​នឹង​ពេល​ដែល​​អ្នក​ក្រុង​ប៉េកាំង​កាន់​តែ​ច្រើន​ឡើង​ៗ​និយម​ចូល​ចិត្ត​ទិញ​ផលិតផល​បរទេស​តាម​អនឡាញ ការ​អភិវឌ្ឍ​នៃ​វិស័យ​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​របស់​ក្រុង​ប៉េកាំង​ក៏​ទទួល​កាលានុវត្តភាព​ថ្មី​ ។ នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ការិយាល័យ​រដ្ឋបាល​ក្រុង​ប៉េកាំង​បាន​បោះ​ពុម្ព​និង​ដាក់​​ចេញ​ “​គម្រោង​អនុវត្ត​អំពី​តំបន់​​សាកល្បង​ចម្រុះ​នៃ​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន” ​ដែល​បញ្ជាក់​ថា​ក្រុង​ប៉េកាំង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​អនុវត្ត​និង​ត្រួស​ត្រាយ​ក្នុង​រយៈ​​៥​ឆ្នាំ​នៅ​ពេល​អនាគត​ ដើម្បី​បណ្តុះ​បណ្តល​សហគ្រាស​សេវាកម្ម​ចម្រុះ​សម្រាប់​​​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​សរុប ១០០​សហគ្រាស សាងសង់​​ឃ្លាំង​ស្តុក​ទំនិញ​​និង​ឃ្លាំង​ការពារ​ពន្ធ​សម្រាប់​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​ចំនួន​​១០០​កន្លែង ហាង​ដាក់​បង្ហាញ​ផលិតផល​​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​ចំនួន​១០០​កន្លែង​ និង​សួន​ឧស្សាហកម្ម​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លងដែន​ចំនួនប​​២០​កន្លែង ក៏ដូច​ជា​ជំរុញ​​ឲ្យ​​សមាមាត្រ​នៃ​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​ផ្នែក​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​​លើស​ពី​២០​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​ទាំង​មូល​ផង​ដែរ ៕

  អ្នកបកប្រែ:Guo Xiangqing