《បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក —— ពិព័រណ៍ក្រដាសកាត់និងឆ្លាក់ផ្កាអឺជីវ》បានបើកនៅសារមន្ទីរទីក្រុងបោសាន

2018-12-28 15:49:00 |ប្រភព:yunnangateway

  《បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក——ពិព័រណ៍ក្រដាសកាត់និងឆ្លាក់ផ្កាអឺជីវ》ដែលសហការណ៍​រៀបចំដោយ​សារ​មន្ទីរទីក្រុងបោសាននិងសារមន្ទីរទីក្រុងអឺជីវបានបើកពិព័រណ៍នៅសារមន្ទីរទីក្រុងបោសាន  ដើម្បីផ្សព្វផ្សាយ​វប្បធម៌ប្រពៃណីដ៏ឆ្នើមនៃប្រទេសចិននិងលើកកម្ពស់ទំនុកចិត្តវប្បធម៌នៃប្រជាពលរដ្ឋ។

  សិល្បៈឆ្លាក់ផ្កានិងកាត់ក្រដាសអឺជីវមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង  ឯលក្ខណៈទំនៀមទម្លាប់យ៉ាង​ក្រាស់ក្រែលនិងមានប្រភេទយ៉ាងច្រើនដល់ទៅជាង៦០០០ប្រភេទ។

  ក្រដាសកាត់និងឆ្លាក់ផ្កាដែលតាំងបង្ហាញក្នុងពិព័រណ៍លើកនេះ  មានលក្ខណៈពិសេសនៃសម័យកាល​និងវប្បធម៌​ពិសេស​តាមតំបន់  ឯអត្ថន័យវាសុទ្ធតែនាំមកនូវសុភមង្គល។  នៅឆ្នាំ២០០៨  ក្រដាសកាត់និងឆ្លាក់ផ្កាត្រូវបាន​ជ្រើសរើស​ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកទីមួយ  នៅឆ្នាំ២០០៩  ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះស្នាដៃតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ៕

  អ្នកឆ្លើយឆ្លងព័ត៌មាន៖ Yang Yangpeng

  អ្នកសារព័ត៌មាន៖ Li Jihong