ក្នុងវិស្សមកាលបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០១៩ ទូទាំងប្រទេសចិនបានទទួលភ្ញៀវទេសចរចំនួន៤១៥លាននាក់

2019-02-11 17:25:36 |ប្រភព:yunnangateway

  នាថ្ងៃទី០៩ ខែកុម្ភៈ  នៅលើអាកាសនៃខ្លោងទ្វារទីក្រុងបុរាណចីនទីនខេត្តហឺបេ  កាំជ្រួច​អេឡិចត្រនិកដ៏ភ្លឺចិញ្ចាតបានធ្វើឱ្យមនុស្សផ្អើល។

  នាថ្ងៃទី១០ ខែកុម្ភៈ  យោងតាមដំណឹងពីក្រសួងវប្បធម៌និងទេសចរណ៍ប្រទេសចិនព្រមទាំងការបូកសរុបការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ចិន(មជ្ឈមណ្ឌលទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍ចិន)ពីទិន្នន័យដែលផ្តល់ដោយមន្ទីរវប្បធម៌និងទេសចរណ៍​នៃ​តំបន់នានា   ក្រុមហ៊ុនទូរគមនាគមន៍  ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍តាមអ៊ីនធើណែតបានបង្ហាញថា    ក្នុង​វិស្សមកាលបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០១៩  ទូទាំងប្រទេសចិនបានទទួលភ្ញៀវទេសចរណ៍មានចំនួន៤១៥លាននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៧.៦%  សម្រេចប្រាក់ចំណូលទេសចរណ៍៧៥.៨០៤ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៨.២%៕