ទីក្រុងភូអឺខេត្តយូណាន៖ ក្នុងបុណ្យចូលឆ្នាំប្រពៃណីចិនបានទទួលភ្លៀវទេសចរជាច្រើន

2019-02-11 17:45:10 |ប្រភព:yunnangateway

  ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន  ភូមិណាខឺលី ស្រុកនីនអឹ ទីក្រុងភូអឺ ខេត្តយូណានបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទីនេះលេងកម្សាន្តនិងគយគន់ទេសភាព។  ប៉ុន្មានឆ្នាំកន្លងមក  ភូមិណាខឺលីបានអភិវឌ្ឍទេសចរណ៍ភូមិយ៉ាងសកម្មដោយពឹងផ្អែកលើវប្បធម៌តែភូអឺ  វប្បធម៌ផ្លូវសេះដឹកតែបុរាណនិងវប្បធម៌ក្រុមសេះដឹកតែដ៏សម្បូរក្រាស់ក្រែល ការអភិវឌ្ឍនៃវិស័យទេសចរណ៍ភូមិបានជម្រុញឱ្យអ្នកភូមិនៅទីនោះបន្ថែមប្រាក់ចំណូលនិងឈានទៅកាន់ជីវភាពរស់នៅដ៏ធូរធារ៕