ពីដីស្រែផ្កាយូណានទៅកាន់ហាងលក់ផ្កានៅថៃ —— ដំណើរការទៅប្រទេសតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៃផ្កាស្រស់យូណាន

2019-02-19 16:27:40 |ប្រភព:yunnangateway

  តំបន់អាស៊ីអាគ្នេយ៍ជាទីផ្សារប្រពៃណីនៃផ្កាស្រស់­­ក្នុងខេត្តយូណាន  ក្រោមការជំរុញពីគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”កិច្ចសហប្រតិបត្តិការឧស្សាហកម្មបើកចំហរទៅវិញទៅមករវាងប្រទេសចិននិងតំបន់អាស៊ីអាគ្នេយ៍  ដែលបានបញ្ចូលកម្លាំងចលករថ្មីក្នុងសកម្មភាពពាណិជ្ជកម្មនៃភាគីទាំងពីរ។  យោងតាមច្រកព្រំដែនធំអន្តរជាតិគុនមីញ-បាងកកបានដាក់ឱ្យប្រើប្រាស់  ឆ្លងកាត់ដំណើរការបេះប្រមូល  បែងចែកប្រភេទ  កាត់ស្លឹក  វេចខ្ចប់  និងដេញថ្លៃជាដើម  ផ្កាស្រស់យូណានត្រូវដឹកជញ្ជូនតាមខ្សែសង្វាក់ត្រជាក់ដោយចំណាយរយៈពេល៤០ម៉ោងនឹងទៅដល់ទីក្រុងបាងកក។

  បច្ចុប្បន្ននេះ  ជារៀងរាល់ថ្ងៃមានផ្កាស្រស់ប្រមាណជាង៤០បែបនិងប្រមាណជាង៥០០ប្រភេទជួញដូរនៅទីផ្សារផ្កាដូវណានក្នុងគុនមីញខេត្តយូណាន  បើចូលដល់រយៈពេលលក់ដាច់ ជារៀងរាល់ថ្ងៃមានផ្កាស្រស់ចំនួនប្រមាណ៨លានទងទៅ១០លានទងពីទីនេះចេញទៅលក់នៅប្រទេសនិងតំបន់ចំនួនជាង៥០ នៅក្នុងនោះមាន២០%-៣០%ត្រូវនាំចេញដល់ប្រទេសតំបន់អាស៊ីខាងត្បូងនិងតំបន់អាស៊ីអាគ្នេយ៍។

  ផ្កាស្រស់យូណានលក់ដល់ប្រទេសតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ដែលនេះជាឧទាហរណ៍មួយក្នុងការសហប្រតិបត្តិការបើកចំហររវាងប្រទេសចិននិងបណ្តាប្រទេសជិតខាង។  ប៉ុន្មានឆ្នាំកន្លងមក  ខេត្តយូណានច្របាច់បញ្ចូលនិងបម្រើផលប្រយោជន៍យ៉ាងសកម្មនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”  ថែមទាំងលើកកម្ពស់កម្រិតនៃការតភ្ជាប់គ្នានិងទំនាក់ទំនងគ្នាជាមួយបណ្តាប្រទេសជិតខាង  ព្រមទាំងពង្រីកការផ្លាស់ប្តូរនិងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម  និងវប្បធម៌ជាដើម៕