“រដូវកាលរសជាតិស្រស់”នៃផ្សិតព្រៃនៅខេត្តយូណានបានមកដល់ហើយ

2019-06-21 18:56:28 |ប្រភព:yunnangateway

នាថ្ងៃទី២០ ខែមិថុនា  ផ្សារដោះដូរបន្លែផ្សិតព្រៃក្នុងផ្សារលក់ដូរកសិផលជួនស៊ីនគុនមីញបានបើកជាផ្លូវការហើយ ផ្សិតព្រៃគ្រប់មុខបានដាក់លក់លើទីផ្សារ  ដែលបានទាក់ទាញអ្នកទីក្រុងជាច្រើនមកទិញ  “រដូវកាលរសជាតិស្រស់”នៃផ្សិតព្រៃដែលប្រជាជនខេត្តយូណានពេញចិត្តបានមកដល់ហើយ។

ឆ្នាំនេះដោយសារទទួលរងគ្រោះអាកាសធាតុរាំងស្ងួតនិងកម្រិតភ្លៀងតិច  រដូវដាក់លក់ផ្សិតព្រៃលើទីផ្សារបានពន្យាពេលជិត២០ថ្ងៃ  តាំងពីពាក់កណ្តាលខែមិថុនាកន្លងមក  ដោយសារតំបន់ដាំដុះផ្សិតព្រៃបានចូលដល់រដូវភ្លៀងជាបន្តបន្ទាប់  ប្រមាណផ្សិតដាក់លក់លើទីផ្សារនៅខេត្តយូណានបានកើនឡើងជាបន្តបន្ទាប់  ឯតម្លៃក៏ធ្លាក់ចុះខ្លះផងដែរ  ដែលគេប៉ាន់ស្មានថានៅខែកក្កដានិងខែសីហា  ខេត្តយូណាននឹងឈានចូលក្នុងរយៈពេលកំពូលក្នុងការលក់ផ្សិតព្រៃ៕

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006