Lv Fengxiao ៖ សុបិនរបស់ខ្ញុំគឺធ្វើដំណើរពេញទូទាំងប្រទេសចិន ថតរូបបង្ហាញសម្រស់ដ៏ល្អឆើតឆាយនៃប្រទេសចិន

2019-08-02 17:44:07 |ប្រភព:yunnangateway

  

នៅឆ្នាំមុន  គាត់ធ្លាប់ទៅដល់ឃុំបុរាណស៊ូហឺ  បានជួបប្រទះពិធីពេលរាត្រី  ទោះបីគាត់មិនចេះភាសាក្នុងតំបន់ហើយក៏មិនចេះរាំដែរនោះតែលោក Lv Fengxiao នៅតែត្រូវចាស់ៗនៅក្នុងតំបន់អញ្ជើញទៅរាំនិងច្រៀងជាមួយគ្នា។  ពេល Lv Fengxiaoមកដល់ខេត្តយូណាន  គាត់ចូលចិត្តស្នាក់នៅក្នុងផ្ទះអ្នកនៅតំបន់នោះ  លេងជាមួយក្មេងៗ  បង្រៀនគេថតរូប  ហើយតែងតែមានមនុស្សក្នុងតំបន់អញ្ជើញលោកទៅដល់ផ្ទះក្នុងការលេងកំសាន្ត។

Lv Fengxiao ធ្វើដំណើរពេញ៥ដងទូទាំងប្រទេសចិន  រាល់ដងមានភារៈកិច្ចខុសគ្នា  លើកទីមួយជាភ្ញៀវទេសចរ លើកទីពីរថតរូបដោយពន្យាពេល(Time Lapse)លើកទីបីថតរូបពាក់ព័ន្ធនឹងប្រធានបទការពារបរិស្ថានលើកទីបួនថតរូបដោយយន្តហោះDrone និងលើកទីប្រាំត្រៀមថតរូបVR720ដឺក្រេដើម្បីឱ្យមនុស្សកាន់តែច្រើនអាចស្វែងយល់ពីសម្រស់ដ៏ស្រស់ឆើតឆាយនៃប្រទេសចិន៕