ពិព័រណ៍ឧស្សាហកម្មវប្បធម៌ឆ្នាំ២០១៩ខេត្តយូណានច្នៃប្រឌិតថ្មីបានបង្ហាញមុខនៅទីក្រុងគុនមីញ

2019-08-09 16:05:59 |ប្រភព:yunnangateway


ថ្ងៃទី០៨ខែសីហា  ពាណិជ្ជករចូលរួមពិព័រណ៍ជនជាតិភាគតិចម្នាក់កំពុងតែរៀបចំវត្ថុវប្បធម៌។  នៅថ្ងៃនោះផងដែរ  ពិព័រណ៍ឧស្សាហកម្មវប្បធម៌ឆ្នាំ២០១៩ខេត្តយូណានច្នៃប្រឌិតថ្មីបានបង្ហាញមុខនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិគុនមីញ។  ពិព័រណ៍វប្បធម៌លើកនេះបំផុសអំពីវប្បធម៌ច្របាច់បញ្ចូលគ្នា  ជម្រុញឱ្យឧស្សាហកម្មច្នៃប្រឌិតអភិវឌ្ឍទៅមុខទៀត  បង្ហាញគម្រោងបេតិកភ័ណ្ឌអរូបី  ធ្វើការឧទ្ទេសនាមវប្បធម៌ប្រពៃណីជនជាតិភាគតិច  ដែលបានបង្ហាញពីភាពអស្ចារ្យអំពីវប្បធម៌ដល់សាធារណៈជន៕