ទីក្រុងអាននីនខេត្តយូណានរៀបចំទីផ្សារលក្ខណៈបុរាណ

2019-10-09 17:22:23 |ប្រភព:yunnangateway

ថ្មីៗនេះ  សកម្មភាព“ឃុំលានរានដ៏ស្រស់· យុងអានដ៏ស្អាត”បានរៀបចំនៅស្ពានយុងអាននៃទីក្រុងអាននីនខេត្តយូណាន។  សកម្មភាពនេះសំដៅទៅលើការជីកកកាយវប្បធម៌តាមតំបន់ស្ពានយុងអាន  និងបង្កើតគំរូតំបន់សំខាន់  បំផុសកម្លាំងរស់រវើកសម្រាប់បង្កើតវប្បធម៌ជនជាតិតាមរយៈការច្នៃប្រឌិតថ្មី  ធ្វើឱ្យជីវភាពរស់នៅវប្បធម៌នៃប្រជាជនទីក្រុងកាន់តែសម្បូរបែប  ថែមទាំងបង្កើតស្ថានភាពយ៉ាងល្អប្រសើរសម្រាប់ការទាក់ទាញទុនពីពាណិជ្ជករ។

យោងតាមការណែនាំបានឱ្យដឹងថា  នៅលើច្រកស្ពានយុងអានបានព្យួរឡើងរូបភាពបុរាណជាច្រើន  ព្រមទាំងតភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាពហុមេឌារ  ដើម្បីធ្វើឱ្យភ្ញៀវទេសចរនិងប្រជាជនក្នុងក្រុងស្វែងរកបម្រែបម្រួលនៃទីក្រុងអាននីន។  ហាងលក់តែលក្ខណៈបុរាណនៅខាងជើងស្ពានបានរៀបចំតុភ្ញៀវ  ដើម្បីឱ្យភ្ញៀវទេសចរមកទីនេះសម្រាក  ផឹកតែនិងពិសាអាហាសម្រន់។  ច្រកខាងត្បូងស្ពានបានរៀបចំជាកូនផ្សារប្រពៃណី  ដើម្បីឱ្យសិប្បកររៀបកន្លែងលក់។  នៅចំស្ពានបានរៀបចំតុតែ  តុពិណ្យជាដើម។  ក្រៅពីនេះនៅមានសកម្មភាពភ្លេងចម្រៀងលក្ខណៈបុរាណ  សូត្រកំណាព្យ  អ្នកជំនាញអក្សរផ្ចង់ជាដើម៕