រថយន្ត“ខេត្តយូណានចម្រុះពណ៌”នឹងតាំងបង្ហាញរហូតដល់ចុងឆ្នាំនេះ

2019-10-21 17:40:02 |ប្រភព:yunnangateway

កាលថ្ងៃទី២០  ខែតុលា  ពិធីបើកសកម្មភាពតាំងបង្ហាញរថយន្ត“ខេត្តយូណានចម្រុះពណ៌”បានរៀបចំនៅសារមន្ទីរខេត្តយូណាន​។  ដើម្បីឱ្យមនុស្សកាន់តែច្រើនអាចស្វែងយល់ពីភាពស្រស់ស្អាតនៃរថយន្តនេះនិងស្វែងរកបម្រែបម្រួលថ្មីនៃខេត្តយូណាន  តាំងពីថ្ងៃនេះទៅរហូតដល់ចុងឆ្នាំនេះ  រថយន្ត“ខេត្តយូណានចម្រុះពណ៌នឹងតាំងបង្ហាញជាសាធារណៈនៅសារមន្ទីរខេត្តយូណាន។

នាថ្ងៃទី០១ ខែតុលា  ក្នុងសកម្មភាពដង្ហែក្បួនរថយន្តចម្រុះពណ៌នៃសន្និបាទអបអរសាទរគម្រប់ខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រថយន្ត“ខេត្តយូណានចម្រុះពណ៌ដែលតំណាងខេត្តយូណាន”បានបង្ហាញកម្លាំងទាក់ទាញយ៉ាងខ្លាំង។

យោងតាមដំណឹងបានឱ្យដឹងថា  រថយន្ត“ខេត្តយូណានចម្រុះពណ៌”នឹងដឹកជញ្ជូនមកដល់ទីក្រុងគុនមីញនៅថ្ងៃទី១៤ ខែតុលា។  រថយន្តមួយគ្រឿងនេះមានប្រវែងបណ្តោយ១៥ម៉ែត្រ  ទទឹង៦ម៉ែត្រ  កម្ពស់៩.៦ម៉ែត្រ  ហើយមានការរចនាដូចជាសត្វដំរី  ក្ងោក  ផ្កាស្រស់ ភ្នំទឹក ពពកចម្រុះពណ៌ ស្គរសំរិទ្ធ និងឥន្ធនូដែលបង្ហាញពីអត្ថន័យនៃការអភិវឌ្ឍក្នុងសន្ទុះយ៉ាងលឿន  ថែមទាំងបន្ថែមការសម្តែងរបាំនិងចម្រៀងតំណាងជនជាតិភាគតិច  បានបង្ហាញលក្ខណៈពិសេសនិងសមិទ្ធិផលនៃការអភិវឌ្ឍនៃខេត្តយូណាន ។

យោងតាមដំណឹងបានឱ្យដឹងថា  រថយន្ត“យូណានចម្រុះពណ៌”នឹងធ្វើការតាំងបង្ហាញពីម៉ោង៩ដល់ម៉ោង១៧ជារៀងរាល់ថ្ងៃ  ក្រៅពីនេះ  នៅម៉ោង១០ព្រឹកថ្ងៃទី១៦ខែវិច្ឆិកានឹងរៀបចំសកម្មភាពដង្ហែរថយន្តព្រមទាំងតាំងបង្ហាញអំពូលភ្លើងរាត្រីដើម្បីកំដរការសម្តែងរបស់មហោស្រពយូណាន៕

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006