និស្ស័យភាសាចិននៃកញ្ញាប្រទេសកូម័រ

2019-10-30 17:38:06 |ប្រភព:yunnangateway

កញ្ញាឡាយីសាកំពុងតែសាកល្បងលេងម៉ុងសាយនៅមហាវិទ្យាល័យ Siasចឹនចូវ។(រូបភាពនេះថតនៅថ្ងៃទី២៨ ខែតុលា)

“ខ្ញុំមិនដែលឃើញអគារខ្ពស់ៗនិងដងវិថីធំទូលាយបែបនេះទេ។”នេះជាចំណាប់អារម្មណ៍លើកដំបូងរបស់កញ្ញាឡាយីសាចំពោះប្រទេសចិន។

កញ្ញាឡាយីសាអាយុ១៧ឆ្នាំមកពីប្រទេសដីកោះមួយនៅមហាសមុទ្រឥណ្ឌាគឺប្រទេសកូម័រ។  នៅឆ្នាំ២០១៦  អ្នកព្យាបាលជម្ងឺដែលជាជំនួយអាហ្វិកពីប្រទសចិនបានព្យាបាលជម្ងឺភ្នែកជីដូនកញ្ញាឡាយីសា  តាំងពីពេលនោះមក  កញ្ញាកូម័រនេះកើតមានក្តីប្រាថ្នាចំពោះប្រទេសចិន។  កញ្ញាបានស្វែងរកវិទ្យាស្ថានខុងជឺតាមតំបន់ហើយចុះឈ្មោះរៀនភាសាចិន  ឆ្លងកាត់ការសិក្សាដោយយកចិត្តទុកដាក់  ឡាយីសាបានឈ្នះជើងឯកក្នុងការប្រកួតប្រជែង“ ស្ពានភាសាចិន” សម្រាប់សិស្សវិទ្យាល័យទូទាំងពិភពលោកជំនាន់ទី២០នៅតំបន់កូម័រនាខែមេសាឆ្នាំនេះ  ថ្មីៗនេះ នាងបានមកដល់ទីក្រុងចឹនចូវខេត្តហឺណានប្រទេសចិនដើម្បីចូលរួមការប្រកួតប្រជើង  លើកនេះជាលើកដំបូងដែលឡាយីសាមកដល់ប្រទេសចិន។ក្រៅពីចូលរួមការប្រកួតប្រជែង  ឡាយីសាបានចូលរួមសកម្មភាពគ្រប់ប្រភេទ  ក៏ដូចជា ក្បាច់គុនចិន  វេជ្ជសាស្ត្រចិនសែប្រពៃណីជាដើម  ដែលធ្វើឱ្យឡាយីសាមានចាប់អារម្មណ៍ចំពោះវប្បធម៌ប្រពៃណីចិន។

ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ  ឡាយីសាបានច្រៀងបទចម្រៀងភាសាចិនមួយបទដែលមានចំណងជើងថា《សូមជូនពរអ្នកឱ្យមានក្តីសុខ》ដល់ទស្សនិកជន  ឡាយីសាបានប្រាប់ថា  បទចម្រៀងនេះបានបង្ហាញការជូនពររបស់ខ្លួនដល់ប្រជាជនចិននិងជនជាតិកូម័រ។  “សុបិនរបស់ខ្ញុំគឺអាចបន្តការសិក្សានៅប្រទេស​ចិន  ជាពិសេសអាចរៀនអំពីវេជ្ជសាស្ត្រចិនដើម្បីទៅជួយអ្នកជម្ងឺកាន់តែច្រើនដូចជាគ្រូពេទ្យចិនដែលបានជួយព្យាបាលជីដូនខ្ញុំ៕”

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006